ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តកំពត ប្រារព្ធពិធីដង្ហែពានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 1
រដ្ឋបាលខេត្តកំពត ប្រារព្ធពិធីដង្ហែពានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន រដ្ឋបាលខេត្តកំពត ប្រារព្ធពិធីដង្ហែពានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន

នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពត បានរៀបចំប្រារព្ធពិធីដង្ហែពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានក្នុងក្រុងកំពត ក្រោមអធិបតីភាពលោក ជាវ តាយ អភិបាលខេត្តកំពត​ និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំ ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋ សរុបប្រមាណ ២៦០០នាក់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមករាឆ្នាំ២០២០ លោក ជាវ តាយ និងលោក ជឹង ផល្លា បានដឹកនាំប្រតិភូខេត្តកំពតចូលរួមទទួលពានរង្វាន់ជ័យលាភីទេសចរណ៍ទីក្រុងស្អាតអាស៊ាននៅរដ្ឋធានីបង់ដារសេរីបេហ្គាវ៉ាន់ ប្រទេសប្រុយណេ ដែលរដ្ឋមន្ត្រីទេសចរណ៍អាស៊ានផ្តល់ជូន បន្ទាប់ពីបានវាយតម្លៃថា ក្រុងកំពត ជាទីក្រុងទេសចរណ៍ស្អាត។

នេះជាកិត្តិយស និងមោទនភាពថ្មីមួយទៀតសម្រាប់រដ្ឋបាលខេត្តកំពត ក៏ដូចជាពលរដ្ឋទូទាំងខេត្តដែលក្រុងកំពត ត្រូវបានទទួលស្គាល់ជាទីក្រុងទេសចរណ៍ស្អាតលំដាប់អាស៊ាន។ កន្លងមកក្រុងកំពតបានទទួលពានរង្វាន់ជ័យលាភី រំដួលបីទង ចំនួន២លើក រួចមកហើយក្នុងចលនាប្រឡងប្រណាំងក្រុងស្អាតថ្នាក់ជាតិ ផងដែរ៕

អត្ថបទទាក់ទង