រឿងដ៏គួរអោយហួសចិត្តនៃបុរសម្នាក់ដែលមានសត្វកន្លាតរស់នៅក្នុងខ្លួន
នេះជារូបថត X-ray របស់បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលគាត់ត្រូវបានលោកវេជ្ជបណ្ឌិតប្រាប់ថា មានសត្វកន្លាតមួយក្បាលកំពុងតែរស់នៅក្នុងខ្លួនរបស់គាត់ ទើបធ្វើអោយគាត់ចេះតែមានអាការៈឈឺចុកចាប់ស្មាបែបនេះ ហើយតម្រូវអោយគាត់ទៅព្យាបាលនៅបរទេសថែមទៀតផង។
បន្ទាប់ពីការណែនាំរបស់លោកវេជ្ជបណ្ឌិតហើយ បុរសរូបនោះបានលក់ផ្ទះ និងខ្ចីលុយធនាគារអស់ជាច្រើន ដើម្បីយកលុយទៅព្យាបាលនៅប្រទេសឥណ្ឌា។ មកដល់ប្រទេសឥណ្ឌា បន្ទាប់ពីធ្វើការថត X-ray រួចរាល់ហើយ លោកវេជ្ជបណ្ឌិតបានប្រាប់ទៅបុរសជនជាតិនីហ្សេរីយ៉ានោះវិញថា សត្វកន្លាតដែលថតបាននោះ គឺវាស្ថិតនៅក្នុងម៉ាស៊ីន X-ray របស់មន្ទីរពេទ្យនីហ្សេរីយ៉ា មិនមែននៅក្នុងស្មារបស់គាត់ឡើយ។