ខ្មែរប៉ុស្ដិ៍ Close

ក្រសួង​ព័ត៌មាន​ សហការ​ជាមួយ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ​នឹង​លុប​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ចោល​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 54
ក្រសួង​ព័ត៌មាន​ សហការ​ជាមួយ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ​នឹង​លុប​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ចោល​ ក្រសួង​ព័ត៌មាន​ សហការ​ជាមួយ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ​នឹង​លុប​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ចោល​

មន្ត្រី​ជំនាញ​ក្រសួង​ព័ត៌មាន ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួងមហាផ្ទៃ ក្រសួង​ប្រៃសណីយ៍ ​និង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ​នឹង​ឈាន​ទៅរក​ការបិទ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ជុំវិញ​ករណី​ វីរុស​កូ​រ៉ូ​ណា ​និង​ព័ត៌មាន​ក្លែងក្លាយផ្សេងទៀត​ ដែល​បង្ក​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​សង្គមជាតិ​។

តាមការបញ្ជាក់របស់លោក ផុស សុវណ្ណ អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន​ ក្រសួង​ព័ត៌មាន​កំពុង​បំពេញ​កិច្ចការ​យ៉ាង​មមាញឹក​ ក្នុងការ​តាមដាន និង​កំណត់​រាល់​វេ​ប​សាយ ​និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ​ជុំវិញ​ករណី​វីរុស​កូ​រ៉​ណា ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​មាន​កា​រ​ភិតភ័យ​។ វិធានការ​នេះ ​ធ្វើឡើង​គ្រប់​វេ​ប​សាយ ​និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ព័ត៌មាន​ ដែល​បាន​ចុះបញ្ជី​ជាមួយ​ក្រសួង​ព័ត៌មាន​ និង​មិនបាន​ចុះបញ្ជី​ ដោយមាន​ចំណាត់​ការ​ផ្សេងៗ​គ្នា ​ពី​ក្រសួង​ដៃគូ រួមមាន​ក្រសួងមហាផ្ទៃ ​និង​ក្រសួង​ប្រៃសណីយ៍​ រួមទាំង​មាន​ចំណាត់​ការ​ពី​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ផងដែរ​។ ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុនហ្វេ​ស​ប៊ុ​ក​ នឹងធ្វើ​ការលុបចោល​នូវ​ទំព័រ​ហ្វេ​ស​ប៊ុ​កនោះ ក្នុង​ករណី​នៅតែ​ប្រព្រឹត្តិ​ខុស​ក្នុង​ផ្សព្វផ្សាយ​គ្រប់​ព័ត៌មាន​ក្លែងក្លាយ ​នេះ​បើតាម​ការលើកឡើង​បញ្ជាក់​ពីលោក ផុស សុវណ្ណ ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន​។​​

លោក ផុស សុវណ្ណ បាន​បញ្ជាក់ទៀតថា គិត​មក​ត្រឹម​ពេលនេះ​ក្រសួង​បាន​រកឃើញ ​នូវ​វេ​ប​សាយ ក៏ដូចជា​ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ព័ត៌មាន ​មិន​ក្រោម ៥០ ​នោះទេ​ ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ជុំវិញ​ករណី វីរុស​កូ​រ៉ូ​ណា​នេះ​។ ក្រសួង​ក៏​នឹង​ពិភាក្សា​បន្ថែម​ជា​អ្នកសារព័ត៌មាន​វិជ្ជាជីវៈ អ្នកច្បាប់​ បន្ថែម​មុននឹង​ចេញ​សេចក្ដីជូនដំណឹង​បន្ថែម​ជុំវិញ​ករណីនេះ​។

គិត​មក​ត្រឹម​ថ្ងៃទី ៤ ខែកុម្ភៈ​ឆ្នាំ ២០២០​នេះ កម្ពុជា​ទើបតែ​មានការ​រកឃើញ ​មួយ​ករណី​ប៉ុណ្ណោះ​ដែល​ផ្ទុក​នូវ​វីរុស​កូ​រ៉ូ​ណា ​ហើយ​ករណីនេះ ​គឺ​កើតឡើង​ជនជាតិ​ចិន ដែល​ធ្វើដំណើរ​មកពី​ខេត្ត អ៊ូ​ហាន​ប្រទេស​ចិន ​ចូលមក​ខេត្ត​ព្រះសីហនុ​៕

អត្ថបទទាក់ទង