ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សំណូមពរ​ឱ្យប្រជាពលរដ្ឋ​មានការប្រុងប្រយ័ត្នខ្ពស់​អំពីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 71
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សំណូមពរ​ឱ្យប្រជាពលរដ្ឋ​មានការប្រុងប្រយ័ត្នខ្ពស់​អំពីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សំណូមពរ​ឱ្យប្រជាពលរដ្ឋ​មានការប្រុងប្រយ័ត្នខ្ពស់​អំពីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ

នេះគឺជាសារផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានថ្លែងពីវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ គឺបានអំពាវនាវ​ដល់ប្រពលរដ្ឋកម្ពុជាទូទាំងប្រទេស ត្រូវចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺឆ្លងកូវីដ-១៩ (Covid-19) ទាំងអស់គ្នា ដោយស្នើសុំឱ្យបងប្អូនកុំចេញពីផ្ទះ បើគ្មានការចាំបាច់អ្វីមួយនោះទេ ព្រោះមេរោគកូវីដ-១៩ នេះ​ គឺងាយឆ្លងពីមនុស្សម្នាក់ទៅម្នាក់បានយ៉ាងងាយ។ នេះបើយោងតាមការបង្ហោះផ្សាយ នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា ពិតណាស់ការស្នាក់នៅផ្ទះ គឺយើងអាចការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ បានផង និងចំណេញពេលវេលាផង ហើយចំណេញទាំងសាំងឡាន និងសាំងម៉ូតូផងដែរ។ ម៉្យាងវិញទៀត គឺបងប្អូនមានឱកាសច្រើនបានរស់នៅជួបជុំបង្កភាពសប្បាយរីករាយដល់ក្រុមគ្រួសារផងដែរ។ ចំពោះពិធីសែន ឆេង ម៉េង នៅពេលខាងមុខនេះ ក៏យើងអាចធ្វើពីផ្ទះបាន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា វិធានការខាងលើគឺដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីឌ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា មិនបានហាមឃាត់មិនឲ្យប្រជាជពលរដ្ឋកម្ពុជាធ្វើដំណើ ហើយក៏មិនបានហាមឃាត់មិនឲ្យប្រជាពលរដ្ឋយើងធ្វើពិធីសែនឆេងម៉េងនោះឡើយ៕

អត្ថបទទាក់ទង