ខ្មែរប៉ុស្ដិ៍ Close

ឆ្លងវីរុសកូរ៉ូណាចំនួន ៣ករណីបន្ថែមនៅវៀតណាម សរុបមកដល់ពេលនេះ មាន ៨ករណី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២០ កីឡា - សុខភាព 51
ឆ្លងវីរុសកូរ៉ូណាចំនួន ៣ករណីបន្ថែមនៅវៀតណាម សរុបមកដល់ពេលនេះ មាន ៨ករណី ឆ្លងវីរុសកូរ៉ូណាចំនួន ៣ករណីបន្ថែមនៅវៀតណាម សរុបមកដល់ពេលនេះ មាន ៨ករណី

ក្រសួងសុខាភិបាលវៀតណាមបានអោយដឹងនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈនេះថាមានករណីឆ្លងវីរុសកូរ៉ូណាចំនួន ៣ករណីបន្ថែមទៀតដែលមកដល់ពេលនេះ អ្នកឆ្លងសរុបនៅទូទាំងប្រទេសមានដល់ ៨ករណីហើយ។

ករណីឆ្លងទាំង៣ចុងក្រោយនេះ ​គឺជាអ្នកដែលបានជិះយន្តហោះមកពីទីក្រុងវូហានរួមគ្នាជាមួយអ្នកឆ្លងដែលបានរកឃើញកាលពីថ្ងៃទី៣០ខែមករា ហើយអាជ្ញាធរបាត់ទំនាក់ទំនងសូន្យឈឹងជាមួយអ្នកទាំង៣នេះ។ ករណីឆ្លងនេះបានកើតឡើងនៅក្នុងខេត្តចំនួន៤ហើយ ក្នុងចំណោមខេត្តទាំង៦៣របស់វៀតណាម។

សូមជម្រាបថា កាលពីថ្ងៃសៅរ៍កន្លងទៅ អាជ្ញាធរវៀតណាមបានប្រកាសអាសន្នពីការរីករាលដាលនៃវីរុសកូរ៉ូណានេះ និងបានបិទរាល់ជើងហោះហើរទៅមក និងព្រំដែនគោកជាមួយប្រទេសចិន។ អាជ្ញាធរបានណែនាំមិនអោយមានការប្រជុំគ្នាជាទ្រង់ទ្រាយធំ និងថាការធ្វើពាណិជ្ជកម្មនានាជាមួយចិនត្រូវផ្អាកជាបណ្ដោះអាសន្នសិន៕

អត្ថបទទាក់ទង