ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ទាត់ចោលព័ត៌មានដែលបានផ្សព្វផ្សាយថា មានអ្នកឆ្លងជំងឺកូរ៉ូណា ២នាក់នៅខេត្តកោះកុង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 16
រដ្ឋមន្រ្តីក្រសួងសុខាភិបាល ទាត់ចោលព័ត៌មានដែលបានផ្សព្វផ្សាយថា មានអ្នកឆ្លងជំងឺកូរ៉ូណា ២នាក់នៅខេត្តកោះកុង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ទាត់ចោលព័ត៌មានដែលបានផ្សព្វផ្សាយថា មានអ្នកឆ្លងជំងឺកូរ៉ូណា ២នាក់នៅខេត្តកោះកុង

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ថ្លែងប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចថា សូមបដិសេធភ្លាមៗចំពោះព័ត៌មានដែលបានផ្សព្វផ្សាយនៅព្រឹកនេះថា មានជនជាតិចិន២នាក់ ឆ្លងជំងឺរលាកសួត កូរ៉ូណា នៅខេត្តកោះកុង ករណីនេះមិនមែនជាការពិតនោះទេ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា «ពូបានបញ្ជាក់ទៅខេត្តកោះកុងហើយ ពុំមានករណីជនជាតិចិន២នាក់ ឆ្លងជំងឺរលោកសួតកូរ៉ូណា នៅខេត្តកោះកុងនោះទេ សូមបដិសេធព័ត៌មានទាំងនោះ»។

ការថ្លែងទាត់ចោលភ្លាមៗចំពោះព័ត៌មានបំផ្លើសការពិតនេះ ធ្វើឡើងបន្ទាប់ពីមានព័ត៌មាន និងបណ្តាញសង្គមមួយចំនួនបានសរសេរថា មានករណីឆ្លងមេរោគកូរ៉ូណា ២នាក់នៅខេត្តកោះកុង។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៩​ ខែមករា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកជំងឺរលាកសួត កូរ៉ូណា តែមួយនាក់ នៅខេត្តព្រះសីហនុ។

អត្ថបទទាក់ទង