ខ្មែរប៉ុស្ដិ៍ Close

វេទិកាសន្ទនា រវាងវេទិកាសម្ព័នសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍ នៅក្នុងខេត្តបាត់ដំបង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨ មុខរបរ 43
វេទិកាសន្ទនា រវាងវេទិកាសម្ព័នសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍ នៅក្នុងខេត្តបាត់ដំបង វេទិកាសន្ទនា រវាងវេទិកាសម្ព័នសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍ នៅក្នុងខេត្តបាត់ដំបង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមេសា ឆ្នាំ២០១៨ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោក គឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័នសង្គមស៊ីវិលបានអញ្ជើញជាអធិបតីក្នុងវេទិកាសន្ទនារវាងវេទិកាសម្ព័នសង្គមស៊ីវិលជាមួយអង្គការសមាគមសហជីព និងសហគមន៍នៅក្នុងខេត្តបាត់ដំបងរៀបចំនៅសាលប្រជុំសាលាខេត្តបាត់ដំបង។

វេទិកានេះក៏មានការអញ្ជើញចូលរួមពីស្នងការង នៃស្នងការដ្ឋាននគរបាលខេត្ត នាយករងរដ្ឋបាល នាយករងទីចាត់ការសាលាខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាព ប្រធាន និងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នៅក្នុងខេត្ត បាត់ដំបង ។ ទិសដៅ និងគោលបំណងនៃការរៀបចំវេទិការនេះឡើងគឺដើម្បីផ្លាស់ប្តូរមតិយោបល់ និងគំនិតថ្មីៗជាមួយតួអង្គពាក់ព័ន្ធទាំងឡាយក្នុងដំណើរការនៃការលើកសំណើគោលនយោបាយថ្មីៗ ព្រមទាំងផ្តល់ជាទស្សនៈទូលំទូលាយ សម្រាប់កិច្ចពិភាក្សា និងយោបល់ផ្សេងៗ និងប្រែក្លាយគំនិតយោបល់ទាំងនោះឲ្យទៅជាសំណើគោលនយោបាយមួយដែលអាចអនុវត្តបាន និងមានសុក្រឹតភាព។ សម្របសម្រួល និងធ្វើសុខដុមនីយកម្មជាមួយសមាជិកជាដៃគូដើម្បីឆ្លើយតបទៅនឹងបញ្ហា សំខាន់ៗក្នុងស្រុក តំបន់ និងអន្តរជាតិ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ បញ្ជីអង្គការសង្គមស៊ីវិលរួមទាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងខេត្តបាត់ដំបងមានចំនួន ១៩៨អង្គភាព ដែលត្រូវបែងចែកជាសមាគមមានចំនួន ៣១អង្គភាព ជាអង្គការជាតិ អន្តជាតិ មានចំនួន១១២អង្គភាព ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានចំនួន២៤អង្គភាព និងផ្សេងៗ មានចំនួន៣១អង្គភាព (មិនច្បាស់ថាជាអង្គការ សមាគម សហជីព ឬសហគមន៍) ៕