ខ្មែរប៉ុស្ដិ៍ Close

លោក គង់ គាំ រិះគន់មេឧទ្ទាមសម រង្ស៊ី ដែលតែងប្រើគ្រប់វិធីដើម្បីភ្ជាប់ខ្លួនជាមួយជនជាប់ចោទ កឹម សុខា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 36
លោក គង់ គាំ រិះគន់មេឧទ្ទាមសម រង្ស៊ី ដែលតែងប្រើគ្រប់វិធីដើម្បីភ្ជាប់ខ្លួនជាមួយជនជាប់ចោទ កឹម សុខា លោក គង់ គាំ រិះគន់មេឧទ្ទាមសម រង្ស៊ី ដែលតែងប្រើគ្រប់វិធីដើម្បីភ្ជាប់ខ្លួនជាមួយជនជាប់ចោទ កឹម សុខា

លោក សម រង្ស៊ី ជារឿយៗ បានស្នើឲ្យលោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន ប្តឹងលោកពីទោសក្បត់ជាតិឲ្យដូចកឹម សុខានោះ ត្រូវបានលោក គង់ គាំ ដែលជាអតីតទីប្រឹក្សាជាន់ខ្ពស់ របស់អតីតគណបក្សសង្រ្គោះជាតិ (CNRP) បានធ្វើការរិះគន់ថា តើឲ្យប្តឹងយ៉ាងម៉េចបើមានបណ្តឹងម្តងៗ គឺរត់ប្រូចទៅស្រុកគេបាត់។​ គេសង្កេតឃើញថា លោក សម រង្ស៊ី ឲ្យតែមានបណ្តឹងពីសំណាក់មន្រ្តីជាន់ ខ្ពស់ រាជរដ្ឋាភិបាលម្តងណា គឺលោកតែងតែរត់គេចខ្លួនទៅបរទេសដើម្បីគេចពីសំណាញ់ច្បាប់​ប៉ុន្តែក្នុងគោល បំណងទាមទារចំណាប់អារម្មណ៍ពីមហា​ជន ក៏ដូចជាផ្សារភ្ជាប់ខ្លួនជាមួយ លោក កឹម សុខា គឺលោក សម រង្ស៊ី ម្តងជាពីរដង តែងតែស្នើឲ្យលោក ហ៊ុន សែន ប្តឹងខ្លួនក្រោមហេតុពីទោសក្បត់ជាតិ ព្រោះលោកអះអាងថា លោក និងលោក កឹម សុខា ជាមនុស្សតែមួយ។

លោក សម រង្ស៊ី ក្នុងហ្វេសប៊ុក បង្ហាញសារជាញឹកញាប់ក្នុងការទាមទារ ឲ្យមានការកាត់ទោសលោកក្បត់ជាតិ។ សំណេររបស់លោកកាលពីថ្ងៃ១៤ ធ្នូ ចុងឆ្នាំនេះលើក ឡើងថា “កាត់ទោសខ្ញុំផងដែរទៅ ពីបទក្បត់ជាតិ ទន្ទឹមលោក កឹម សុខា ពីព្រោះខ្ញុំបានពាក់ព័ន្ធច្រើនជាង ញឹក ញាប់ជាង ហើយស៊ីជម្រៅជាងលោក កឹម សុខា ក្នុងការ ទាក់ទងជាមួយអង្គការអាមេរិកាំងនានាដើម្បីនាំមកនូវលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ក្នុងឋានៈខ្ញុំជាប្រធានគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ ២០១៣ គឺនៅ ពេលដែលគេដកស្រង់ពាក្យសម្តីលោក កឹម សុខា ជាអនុ ប្រធានគណបក្សសង្គ្រោះជាតិ យកមកធ្វើជាមូលដ្ឋាននៃការចោទប្រកាន់ពីបទក្បត់ជាតិនោះ” ។

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លោក គង់ គាំ ដោយ​សារឃើញការបង្ហោះសាររបស់អតីតមេបក្សខ្លួនច្រើនដងពេក បានតបទៅវិញថា “អតីតថ្នាក់ដឹកនាំ និងសកម្មជន​CNRPកំពុងជ្រួលច្របល់ គឺក្រុមត្រាំត្រែងគ្មានកោះត្រើយនៅឯនាយសមុទ្រ មាន សម រង្ស៊ី (ទណ្ឌិត-ឧទ្ទាម) ឲ្យគេប្តឹងពីបទក្បត់ជាតិទៀតយ៉ាងម៉េចបើប្តឹងប្រូចៗ។ ក្រុមត្រឹមត្រូវ (សុំសិទ្ធិបង្កើតគណបក្សនយោបាយថ្មី) និងក្រុមត្រេតត្រត (ត្រៀមសុំសិទ្ធិ)”។

លោកថា ក្នុងនាមជាអតីតទីប្រឹក្សាជាន់ខ្ពស់របស់អតីត​CNRP ដែលជាប់បម្រាមធ្វើនយោបាយ ដោយសាល​ដីកាតុលាការកំពូលកម្ពុជា តែបានសុំសិទ្ធិ និងទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ ហើយបច្ចុប្បន្នមានតួនាទីជាប្រធានកិត្តិយស គណបក្សឆន្ទៈខ្មែរនោះ រំលឹកថា កន្លងមកទាំង លោក សម រង្ស៊ី ទាំងលោក កឹម សុខា ព្រមទាំងសកម្មជនអតីតCNRP ទាំងអស់គ្នាសុទ្ធតែបានកំណត់ថា អស់ពីលោកសម រង្ស៊ី និងលោកកឹម សុខា គឺនៅមានសម រង្ស៊ី-កឹម សុខា រាប់សែនលាននាក់ និងថាគណបក្សសង្គ្រោះជាតិ បានរំលាយតែលើក្រដាសទេ គឺមិនអាចរំលាយពីក្នុងបេះដូងរបស់ប្រជាពលរដ្ឋខ្មែរបានឡើយ ។

អ្នកនយោបាយជើងចាស់នេះបន្តថា តាមហេតុផល ដូចបានរំលឹកទាំងអស់គ្នាដែលមានគោលជំហរ និងឧត្តមគតិប្រជាធិបតេយ្យសេរី ពហុបក្ស ចង់បានការផ្លាស់ប្តូរ តាម រយៈការបោះឆ្នោត ជាទៀងទាត់រៀងរាល់ប្រាំឆ្នាំម្តង ពិសេសនៅឆ្នាំ២០២២ និង២០២៣ កុំភ្លេចចូលរួមគាំទ្រ គណបក្សឆន្ទៈខ្មែរ របស់ខ្មែរ មានទឹកចិត្តជាខ្មែរ ខ្មែរបម្រើបំណងខ្មែរ គឺជាប៉ូលនយោបាយថ្មី វប្បធម៌នយោបាយថ្មី រូបសញ្ញាព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី ដើម្បីអោយមានពហុបក្សក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្នុងសភាជាថ្មីតទៅកុំបីខាន៕

អត្ថបទទាក់ទង