ខ្មែរប៉ុស្ដិ៍ Close

លោក គង់ គាំ រីករាយជាមួយនឹងការទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ហើយចាត់ទុកថា ជារឿងយុត្តិធម៌ (មានវីដេអូ)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 34
លោក គង់ គាំ រីករាយជាមួយនឹងការទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ហើយចាត់ទុកថា ជារឿងយុត្តិធម៌ (មានវីដេអូ) លោក គង់ គាំ រីករាយជាមួយនឹងការទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ហើយចាត់ទុកថា ជារឿងយុត្តិធម៌ (មានវីដេអូ)

លោក គង់ គាំ អតីតប្រធានគណបក្ស សម រង្ស៊ី និងជាអតីតមនុស្សជំនិតរបស់ លោក សម រង្ស៊ី នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ បានសម្តែងភាពរីករាយចំពោះការទទួលបាននីតិសម្បទាន ដើម្បីធ្វើនយោបាយឡើងវិញ។ ទន្ទឹមនឹងនេះ លោកចាត់ទុកថា ការផ្តល់នីតិសម្បទា គឺជារឿងយុត្តិធម៌សម្រាប់រូបលោក និងលោក គង់ បូរ៉ា។

លោក គង់ គាំ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃនេះថា ការផ្តល់នីតិសម្បទានពេលនេះ ជាឱកាសសម្រាប់រូបលោក និងលោក គង់ បូរ៉ា ដើម្បីចូលរួមបម្រើជាតិ ដែលជាលំហប្រជាធិបតេយ្យ និងគោលដៅពហុបក្ស នៅក្នុងប្រទេសកម្ពុជាបន្តទៀត។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «មិនចំពោះតែរូបខ្ញុំ និង គង់ បូរ៉ា ទេ ច្បាប់វិសោធនកម្ម ច្បាប់គណបក្សនយោបាយ មាត្រា៤៥ថ្មី (ស្ទួន១) គឺបានបើកច្រកឱ្យអ្នកជាប់បម្រាមទាំងអស់ទទួលបានសិទ្ធិ បម្រើប្រជាធិបតេយ្យ និងបម្រើឆន្ទៈប្រជាពលរដ្ឋខ្មែរ ដែលចង់ឱ្យមានការផ្លាស់ប្តូរ នៅកម្ពុជាយើងនេះ ដូច្នេះនេះ គឺជាការផ្តល់សិទ្ធិសេរីភាព អ្នកជាប់បម្រាមផង និងជាច្បាប់មួយសម្រាប់បម្រើអ្នករងការចោទប្រកាន់ និងអ្នកជាប់ការចោទប្រកាន់ជាទូទៅផង»។

សូមបញ្ជាក់ថា លោក គង់ គាំ និង លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តរបស់អតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវតុលាការកំពូលហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ជាមួួយអតីតថ្នាក់ដឹកនាំ CNRP ១១៦នាក់ផ្សេងទៀតនោះ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់នីតិសម្បទា ដើម្បីបន្តសកម្មភាពនយោបាយឡើងវិញ។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ។

ការផ្តល់សិទ្ធិធ្វើយោបាយឡើងវិញ របស់អ្នកនយោបាយទាំង២រូបនេះ ធ្វើឡើងបន្ទាប់ពួកគេ បានដាក់ពាក្យស្នើទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយ បន្ទាប់ពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា៤៥ថ្មី (ស្ទួន) ដែលជាច្រកតែមួយគត់ សម្រាប់អ្នកដែលត្រូវតុលាការកំពូលហាមឃាត់សិទ្ធិធ្វើនយោបាយ ហើយបិទផ្លូវតវ៉ា ចូលជាធរមាន។

លោក គង់ គាំ បានបញ្ជាក់ថា បន្ទាប់ពីមានសិទ្ធិធ្វើនយោបាយឡើងវិញស្របតាមច្បាប់នោះ លោកនឹងចូលរួមជាមួយគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សកូនប្រុសរបស់លោក ហើយគណបក្សនេះ នឹងរៀបចំពិធីទទួលរូបលោកយ៉ាងអធឹកអធមផងដែរ ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ប្រភពព័ត៌មាន៖ Fresh News