ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការបរទេស ច្រានចោលការផ្សាយព័ត៌មានបំភ័ន្តសាធារណៈជន របស់អ្នករាយការណ៍ពិសេស ៣រូប លើដំណើរការសវនាការរបស់លោក កឹម សុខា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 68
ក្រសួងការបរទេស ច្រានចោលការផ្សាយព័ត៌មានបំភ័ន្តសាធារណៈជន របស់អ្នករាយការណ៍ពិសេស ៣រូប លើដំណើរការសវនាការរបស់លោក កឹម សុខា ក្រសួងការបរទេស ច្រានចោលការផ្សាយព័ត៌មានបំភ័ន្តសាធារណៈជន របស់អ្នករាយការណ៍ពិសេស ៣រូប លើដំណើរការសវនាការរបស់លោក កឹម សុខា

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ បានច្រានចោលការចេញផ្សាយព័ត៌មានរបស់អ្នករាយការណ៍ពិសេសចំនួន ៣រូប ក្រោមហេតុផលនយោបាយ និងមានបំណងបំភ័ន្តសាធារណៈជន អំពីដំណើរការសវនាការលើជនជាប់ចោទ លោក កឹម សុខា។

តាមសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងការបរទេស បានសម្តែងនូវការសោកស្តាយជាពន់ពេកចំពោះការប្រព្រឹត្តិមិនស្របតាមវិជ្ជាជីវៈរបស់អ្នកទាំង៣រូប ដែលមិនមែនជាមន្ត្រីអង្គការសហប្រជាជាតិ និងគ្រាន់តែបំពេញការងារក្នុងឋានៈផ្ទាល់ខ្លួន ប៉ុន្តែតាំងខ្លួនជាចៅក្រមនៅក្នុងកិច្ចការតុលាការ និងផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយ។

ក្រសួងការបរទេស បានរំលឹកអ្នកជំនាញទាំងនោះថា នៅប្រទេសកម្ពុជា ក៏ដូចសង្គមប្រជាធិបតេយ្យដទៃទៀត បុគ្គលបំពានច្បាប់ត្រូវរងការចោទប្រកាន់ និងកាត់ទោសដោយឈរលើមូលដ្ឋាន នៃបទល្មើសដែលបានប្រព្រឹត្ត និងមិនផ្អែកលើឋានៈនយោបាយឡើយ។ ឋានៈជាអ្នកនយោបាយ មិនថាស្ថិតនៅក្រោមស្លាកបក្សប្រឆាំងឬអត់ ពុំបានផ្តល់សិទ្ធិឱ្យបុគ្គលនោះធ្វើសកម្មភាពដោយ​និទណ្ឌភាពទេ។ ហេតុផលបុគ្គល ឬនយោបាយមិនអាចប្រើប្រាស់ជាទឡ្ហីករណ៍សម្រាប់ប្រព្រឹត្តិបទល្មើសឡើយ។ បទចោទលើលោក កឹម សុខា មានចែងយ៉ាងច្បាស់ក្នុងមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា ហើយវិធានការច្បាប់ចំពោះគាត់នាពេលកន្លងមក បានត្រូវអនុវត្តស្របតាមច្បាប់ពាក់ព័ន្ធរបស់ប្រទេស រួមទាំងរដ្ឋធម្មនុញ្ញ។

ចំពោះខ្លឹមសារលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖

អត្ថបទទាក់ទង