ខ្មែរប៉ុស្ដិ៍ Close

លោក គី តិច៖ ដំណើរការនៃរឿងក្តីលោក កឹម សុខា គឺជារឿងក្តីព្រហ្មទណ្ឌសុទ្ធសាធ មិនមែនជារឿងនយោបាយនោះឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 71
លោក គី តិច៖ ដំណើរការនៃរឿងក្តីលោក កឹម សុខា គឺជារឿងក្តីព្រហ្មទណ្ឌសុទ្ធសាធ មិនមែនជារឿងនយោបាយនោះឡើយ លោក គី តិច៖ ដំណើរការនៃរឿងក្តីលោក កឹម សុខា គឺជារឿងក្តីព្រហ្មទណ្ឌសុទ្ធសាធ មិនមែនជារឿងនយោបាយនោះឡើយ

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្រោយការបញ្ចប់ការជំនុំជម្រះក្តីថ្ងៃទីពីរលើសំណុំរឿងព្រហ្មទណ្ឌរបស់ លោក កឹម សុខា ក្រោមបទសន្ទិដ្ឋិភាពជាមួយបរទេស (ក្បត់ជាតិ) លោក គី តិច មេធាវីតំណាងដើមបណ្តឹង បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា ដំណើរការនៃរឿងក្តីលោកកឹម សុខា គឺជារឿងក្តីព្រហ្មទណ្ឌសុទ្ធសាធ មិនមែនជារឿងនយោបាយនោះឡើយ។

លោកមេធាវី គី តិច បានបញ្ជាក់បន្ថែមថា ជាក់ស្តែងភាគីទាំងអស់ដែលបានចូលរួមសវនាការបានទទួលស្គាល់ការដឹកនាំធ្វើសវនាការដោយសាលាដំបូងរាជធានីភ្នំពេញ ក៏ដូចជាក្រុមប្រឹក្សាជំនុំជម្រះ។ ទាំងមេធាវីការពារជនជាប់ចោទ ទាំងជនជាប់ចោទ ទាំងភាគីពាក់ព័ន្ធទាំងអស់មេធាវីតំណាងដើមបណ្តឹងរដ្ឋប្បវេណីចូលរួមសហការតាមនីតិវិធីរបស់សាលាដំបូងរាជធានីភ្នំពេញ បានន័យថាគឺទទួលស្គាល់សំណុំរឿងនេះ ជាសំណុំរឿងព្រហ្មទណ្ឌរួចទៅហើយ។

ប៉ុន្តែទោះជាយ៉ាងណា លោកបានបន្តថា លទ្ធផលយ៉ាងណានោះ យើងនឹងឃើញនៅពេលខាងមុខ ហើយខាងមេធាវីដើមបណ្តឹងមានភស្តុងតាងច្រើនណាស់ដែលនឹងបង្ហាញជូនតាមដំណាក់កាលនីមួយៗនៃដំណើរការកាត់ក្តី៕