ខ្មែរប៉ុស្ដិ៍ Close

សាលាដំបូងរាជធានីភ្នំពេញ លើកពេលសវនាការទាំងអស់ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី១២ ខែមីនា ដោយសារកូវីដ-១៩

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 5
សាលាដំបូងរាជធានីភ្នំពេញ លើកពេលសវនាការទាំងអស់ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី១២ ខែមីនា ដោយសារកូវីដ-១៩ សាលាដំបូងរាជធានីភ្នំពេញ លើកពេលសវនាការទាំងអស់ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី១២ ខែមីនា ដោយសារកូវីដ-១៩

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការលើកពេលសវនាការគ្រប់សំណុំរឿងទាំងអស់ ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩ ឆ្លងចូលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងសំណុំរឿងចាំបាច់មួយចំនួន លោក លោកស្រីចៅក្រមពិនិត្យ និងចាត់ការតាមជាក់ស្ដែង យោងតាមករណីនីមួយៗ ដោយគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងកាត់បន្ថយការប្រមូលផ្ដុំ។

ចំពោះការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ និងការផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ នៅដំណើរការធម្មតា ប៉ុន្ដែសូមថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់ ត្រូវបំពេញភារកិច្ចរបស់ខ្លួនដោយប្រកាន់ខ្ជាប់នូវវិធានការអនាម័យ ពាក់ម៉ាស លាងដៃ រក្សាគម្លាត ចៀសវាងការប្រមូលផ្ដុំ និងតាមដានសុខភាពជាប្រចាំ៕

អត្ថបទទាក់ទង