Trudeau ៖​ យន្តហោះរបស់អ៊ុយក្រែនពិតជាត្រូវបានបាញ់ទំលាក់ដោយអ៊ីរ៉ង់

ដោយ៖ លី វិទ្យា​​ | ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០​ | ផ្ទះហ្វេសប៊ុក |
Trudeau ៖​ យន្តហោះរបស់អ៊ុយក្រែនពិតជាត្រូវបានបាញ់ទំលាក់ដោយអ៊ីរ៉ង់ Trudeau ៖​ យន្តហោះរបស់អ៊ុយក្រែនពិតជាត្រូវបានបាញ់ទំលាក់ដោយអ៊ីរ៉ង់

បន្ទាប់ពីមានការបង្ហោះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអាមេរិក CNN នូវវីដេអូមួយដែលបង្ហាញនូវយន្តហោះអ៊ុយក្រែនដែលត្រូវបានបាញ់ដោយគ្រាប់រ៉ុកកែត ហើយដែលត្រូវបានអ្នកជំនាញអាមេរិក​ អង់គ្លេស​ និងកាណាដា​ ធ្វើការសន្និដ្ឋានថាពិតជាមានការបាញ់ទម្លាក់ដោយគ្រាប់រ៉ុកកែតមែននោះ​ ពេលនេះនាយករដ្ឋមន្ត្រីកាណាលោក Justin Trudeau បានចេញមកចោទប្រកាន់អ៊ីរ៉ង់ថាជាអ្នកបាញ់ប្រហារយន្តហោះដែលមានពលរដ្ឋកាណាដាចំនួន ៦៣នាក់នោះ។ ប៉ុន្តែលោកបានបញ្ជាក់ថា នេះគឺជាការការបាញ់ដោយអចេតនាប៉ុណ្ណោះ។

លោក​ Trudeau បានស្នើអោយមានការស៊ើបអង្កេតអោយបានស៊ីជម្រៅលើបញ្ហានេះ ហើយថាប្រជាជនកាណាដានឹងបានដឹងពីចម្លើយពិតប្រាកដអំពីឧបទ្ទេវហេតុនេះក្នុងពេលខាងមុខដ៏ខ្លី។

គួរបញ្ជាក់ថា កាណាដា និងអ៊ុយក្រែនសុទ្ធតែបានចេញមកអះអាងថា ក្នុងចំណោមអ្នកស្លាប់ទាំង១៧៦នាក់នោះ​ មានពលរដ្ឋដែលជាជនជាតិខ្លួនច្រើនជាងគេ។ ប៉ុន្តែភាគីអ៊ីរ៉ង់ក៏បានចេញមកបញ្ជាក់ផងដែរថា ពលរដ្ឋរងគ្រោះភាគច្រើនមានលើសពីមួយសញ្ជាតិ គឺខ្លះមានទាំងសញ្ជាតិកាណាដា និងអ៊ុយក្រែនផងដែរ។

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង