ខ្មែរប៉ុស្ដិ៍ Close

សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានថែរក្សាការពារឱ្យបានរឹងមាំ ដើម្បីសេចក្តីសុខរមនារបស់ជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 63
សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានថែរក្សាការពារឱ្យបានរឹងមាំ ដើម្បីសេចក្តីសុខរមនារបស់ជាតិ សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានថែរក្សាការពារឱ្យបានរឹងមាំ ដើម្បីសេចក្តីសុខរមនារបស់ជាតិ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈត្រូវបានថែរក្សាការពារយ៉ាងរឹងមាំ ធ្វើឱ្យប្រជាជនបាននឹងនចិត្ត រស់នៅយ៉ាងសុខសាន្ត សុខដុមរមនា។ លោកបន្តថា រាល់ការប៉ុនប៉ងរបស់សមាសភាពអាក្រក់ទាំងឡាយដែលមានបំណងផ្លាស់ប្តូររបបនយោបាយនៅកម្ពុជា តាមរយៈវិធានការដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ត្រូវបរាជ័យទាំងស្រុង ក្រោមចំណាត់ការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និងកម្លាំងសាមគ្គីរបស់ប្រជាជនដែលបានប្តេជ្ញាយ៉ាងមោះមុត ក្នុងការថែរក្សាជីវភាពរស់នៅដ៏សុខសាន្តរបស់ខ្លួន និងការអភិវឌ្ឍ។

លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញឡើងថ្លែងសុន្ទរកថា អបអរសាទរខួប៤១ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា ដែលពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីផងដែរពីសំណាក់លោក ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា លោក ស ខេង និងលោក សាយ ឈុំ អនុប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋប្រមាណជាជិត៥ម៉ឺននាក់ផងដែរ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ស្មារតីជាតិនិយមការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដីកាន់តែបានលើកកម្ពស់ ទោះបីជាមានការកៀបសង្កត់មួយចំនួនពីខាងក្រៅក្តី ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាកំពុងតែបានពង្រឹង និងពង្រីកសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ពលរដ្ឋត្រូវបានគោរពយ៉ាងខ្ជាប់ខ្ជួន៕

អត្ថបទទាក់ទង