ប្រធានរដ្ឋសភាកម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារ សាច់ញាតិ ជនរងគ្រោះទាំងអស់ ក្នុងឧបទ្ទវហេតុរលំបាក់អគារ ក្នុងខេត្តកែប
លោក ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា ចូលរួមរំលែកទុក្ខចំពោះករណីរលំអគារកម្ពស់ប្រាំពីរជាន់ ដែលបានកើតឡើងកាលពីល្ងាចថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។
តាមរយៈសារលិខិតរំលែកទុក្ខ លោកបានបង្ហាញពីការសោកស្តាយចំពោះ ឧបទ្ទវហេតុដ៏សោកសង្រេងនេះ។ លោកក៏សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធអ្នកបាត់បង់ជីវិត ឲ្យបានទៅកាន់សុគតិភព និងជូនពរដល់អ្នករងរបួសដែលកំពុងសម្រាកព្យាបាលឲ្យឆាប់ជាសះស្បើយ។
សូមអានសារលិខិតខាងក្រោម៖