ខ្មែរប៉ុស្ដិ៍ Close

ហេតុការណ៍បាក់រលំអគារធំៗក្នុងឆ្នាំ២០១៩ នៅទូទាំងពិភពលោក បានកើតឡើងជាច្រើនករណី ក្នុងនោះប្រទេសមហាអំណាច អាមេរិក និងរុស្ស៉ី ក៏មានករណីបាក់រលំអគារដែរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី៤ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 29
ហេតុការណ៍បាក់រលំអគារធំៗក្នុងឆ្នាំ២០១៩ នៅទូទាំងពិភពលោក បានកើតឡើងជាច្រើនករណី ក្នុងនោះប្រទេសមហាអំណាច អាមេរិក និងរុស្ស៉ី ក៏មានករណីបាក់រលំអគារដែរ ហេតុការណ៍បាក់រលំអគារធំៗក្នុងឆ្នាំ២០១៩ នៅទូទាំងពិភពលោក បានកើតឡើងជាច្រើនករណី ក្នុងនោះប្រទេសមហាអំណាច អាមេរិក និងរុស្ស៉ី ក៏មានករណីបាក់រលំអគារដែរ

កាលពីឆ្នាំ២០១៩ កន្លងទៅទៅនេះ ហេតុការណ៍បាក់រលំអគារ បានកើតមានឡើងជាច្រើនករណី នៅតាមបណ្តាប្រទេសនានាទូទាំងពិភពលោក និងបានផ្តាច់យកជីវិតមនុស្សរាប់រយរាប់ពាន់នាក់ ក្នុងនោះប្រទេសមហាអំណាច អាមេរិក រុស្ស៉ី ឥណ្ឌា ក៏មានករណីបាក់រលំអគារដែរ។

ខាងក្រោមនេះគឺជាហេតុបាក់រលំអគារធំៗ ដែលត្រូវបានកត់ត្រាក្នុងឆ្នាំ២០១៩៖

* ហេតុការណ៍បាក់រលំអគារកម្ពស់ ០៤ជាន់នៅទីក្រុងម៉ុមបៃប្រទេសឥណ្ឌា បានផ្តាច់ជីវិតមនុស្ស ១៤នាក់ និងរបួសរាប់សិបនាក់កាលពីខែកក្កដា ឆ្នាំ២០១៩។

* ហេតុការណ៍បាក់រលំអគារសណ្ឋាគារកំពុងស្ថិតក្នុងការសាងសង់នៅទីក្រុងញូអូលីនស៍ (New Orleans) នៃរដ្ឋល្វីស្យ៉ាណា (Louisiana) សហរដ្ឋអាមេរិក កាលពីខែតុលា ឆ្នាំ២០១៩ បានផ្តាច់ជីវិតមនុស្ស ០២នាក់ និងជាង ២០នាក់រងរបួស។

* ហេតុការណ៍បាក់រលំអគារនៅទីក្រុង បាម៉ាកូ (Bamako) ប្រទេសម៉ាលី បានផ្តាច់ជីវិតមនុស្ស ១៥នាក់ និងរបួសជិត ៣០នាក់កាលពីខែកញ្ញា ឆ្នាំ២០១៩។

* ហេតុការណ៍បាក់រលំអគារកម្ពស់ ០៦ជាន់នៅទីក្រុងណៃរ៉ូប៊ី (Nairobi) ប្រទេសកេនយ៉ា បានផ្តាច់ជីវិតមនុស្ស ០៤នាក់ និង ២១នាក់ត្រូវបានជួយសង្គ្រោះកាលពីដើមខែធ្នូ ឆ្នាំ២០១៩។

* ហេតុការណ៍បាក់រលំអគារកម្ពស់ ០៧ជាន់នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជាបានផ្តាច់ជីវិតមនុស្សសរុប ២៨នាក់កាលពីខែមិថុនា ឆ្នាំ២០១៩។

* ហេតុការណ៍បាក់រលំអគារស្នាក់នៅកម្ពស់ ១០ជាន់មួយកន្លែងនៅទីក្រុង ម៉ាកនីតធីហ្គស (Magnitigorsk) ប្រទេសរុស្ស៊ីបានផ្តាច់ជីវិតមនុស្ស រហូតដល់ ៣៣នាក់ក្នុងនោះក៏មានក្មេងៗ ០៦នាក់ផងដែរកាលពីដើមខែមករា ឆ្នាំ២០១៩។

* ហេតុការណ៍បាក់រលំអគារកម្ពស់ ០៧ជាន់នៅទីក្រុងហ្វូថាឡេហ្សា (Fortaleza) ប្រទេសប្រេស៊ីលកាលពីខែតុលា ឆ្នាំ២០១៩ បានផ្តាច់ជីវិតមនុស្សម្នាក់ និងរាប់សិបនាក់ទៀតរងរបួស។

* ហេតុការណ៍បាក់រលំអគារកម្ពស់ ០៣ជាន់នៅតំបន់ចូស (Jos) ភាគកណ្តាលប្រទេសនីហ្សេរីយ៉ា កាលពីខែកក្កដា ឆ្នាំ២០១៩ បានផ្តាច់ជីវិតមនុស្ស ១៣នាក់ និងមនុស្ស ០៧នាក់ត្រូវបានសង្គ្រោះចេញពីគំនរបាក់បែកនៃអគារ។

* ហេតុការណ៍បាក់រលំអគារកំពុងសាងសង់នៅរដ្ឋ កាណាតាកា (Karnataka) ភាគខាងត្បូងប្រទេសឥណ្ឌា កាលពីខែមីនា ឆ្នាំ២០១៩ បានផ្តាច់ជីវិតមនុស្ស ១៩នាក់ និងជាង ៥០នាក់ត្រូវបានជួយសង្គ្រោះ។

* ហេតុការណ៍បាក់រលំអគារសាលារៀនកម្ពស់ ០៣ជាន់នៅទីក្រុងឡាកូស (Lagos) ប្រទេសនីហ្សេរីយ៉ាបានផ្តាច់ជីវិតមនុស្ស ២០នាក់ និងជាង ៤០នាក់រងរបួស កាលពីខែមីនា ឆ្នាំ២០១៩។

* ហេតុការណ៍បាក់រលំអគារស្នាក់នៅកម្ពស់ ០៤ជាន់នៅភាគខាងលិច ប្រទេសអ៊ុយក្រែន បានផ្តាច់ជីវិតមនុស្ស ០៨នាក់ និងរបួសរាប់សិបនាក់កាលពីខែសីហា ឆ្នាំ២០១៩។

* ហេតុការណ៍បាក់រលំអគារកម្ពស់ ០៤ជាន់នៅតំបន់ស៊ុកឃើ (Sukkur) ប្រទេសប៉ាគីស្ថាន បានផ្តាច់ជីវិតមនុស្ស ០៦នាក់ និង ១៧នាក់រងរបួសកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩៕