ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សំណូមពរឱ្យភាគីវៀតណាមបន្តជួយទិញទំនិញពីកម្ពុជាបន្ថែមទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 53
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សំណូមពរឱ្យភាគីវៀតណាមបន្តជួយទិញទំនិញពីកម្ពុជាបន្ថែមទៀត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សំណូមពរឱ្យភាគីវៀតណាមបន្តជួយទិញទំនិញពីកម្ពុជាបន្ថែមទៀត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកជាសំណូមពរឱ្យភាគីវៀតណាម ជួយបន្តទិញផលិតផលពីកម្ពុជាបន្ថែមទៀត ខណៈកម្ពុជាក៏នាំចូល ផលិតផលវៀតណាមផងដែរ ធ្វើដូច្នេះទើបមានការជួយគ្នាទៅវិញទៅមក។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម(ផ្សារគំរូព្រំដែន កម្ពុជា) នៅព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅក្នុងភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលពិធីសម្ពោធផ្សារនេះក៏មានការអញ្ជើញចូលរួមពីលោក ជីញ ឌិញ ស៊ុង (TRINH DINH DUNG) ឧបនាយករដ្ឋមន្ត្រីវៀតណាមផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា «ខ្ញុំស្នើឱ្យវៀតណាមទិញទំនិញពីកម្ពុជាចំពោះទំនិញ ណាដែលកម្ពុជាមាន។ ទំនិញក្នុងពិព័រណ៌បុណ្យសមុទ្រ នឹងហូរចូលទៅវៀតណាមផងដែរ។ កន្លងមកស្វាយកម្ពុជា នាំចូលទៅវៀតណាម ព្រោះស្វាយវៀតណាមមិនគ្រប់ចំនួន»។
ផលិតផលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សំណូមពរ ទៅកាន់ភាគីវៀតណាមឱ្យជួយទិញនោះរួមមាន៖ ស្វាយ ចេក ធុរេន និងផលិតផលផ្សេងទៀត ដើម្បីអាចផ្គត់ផ្គង់ទៅវៀតណាម ដើម្បីបន្តផ្គត់ផ្គង់ឱ្យទេសចរមកលេងវៀតណាម។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញចំណាប់អារម្មណ៍ថា ចង់បានតំបន់សេដ្ឋកិច្ច ពិសេសច្រើនទៀតនៅព្រំដែន ដើម្បីទាក់ទាញវិនិយោគពីបរទេស និងពីវៀតណាម។ ក្នុងនោះលោក បានឱ្យកែច្នៃ ផលិតផលកម្ពុជាហើយ ទើបឱ្យមានការនាំចេញទៅវៀតណាម។ ចំពោះទំហំពាណិជ្ជកម្មវិញ លោកថ្លែងថាគឺប្រទេសទាំងពីរមានទំហំធំណាស់៕

អត្ថបទទាក់ទង