ខ្មែរប៉ុស្ដិ៍ Close

ស្វែងយល់អំពីបញ្ហាមីននៅកម្ពុជា និងស្វែងយល់ពីទិវាជាតិយល់ដឹងអំពីមីន ២៤កុម្ភៈ 

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 81
ស្វែងយល់អំពីបញ្ហាមីននៅកម្ពុជា និងស្វែងយល់ពីទិវាជាតិយល់ដឹងអំពីមីន ២៤កុម្ភៈ  ស្វែងយល់អំពីបញ្ហាមីននៅកម្ពុជា និងស្វែងយល់ពីទិវាជាតិយល់ដឹងអំពីមីន ២៤កុម្ភៈ 

ឆ្នាំ២០២៣នេះ គឺជាខួបលើកទី២៤ ហើយ ដែលកម្ពុជាបានរៀបចំទិវាជាតិ យល់ដឹងអំពីមីន។ ឆ្នាំ2023 នេះ កម្ពុជានឹងប្រារទ្ធទិវានេះ ក្រោមប្រធានបទ «យើងរួមគ្នាដើម្បីសហគមន៍គ្មានគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ» ដូច្នេះដើម្បីយល់ដឹងពីបញ្ហាមីននៅកម្ពុជា សូមចាប់អារម្មណ៍នូវចំណុចមួយចំនួនដូចខាងក្រោម៖

– សង្គ្រាមបានបន្សល់នូវមីន និងគ្រាប់មិនទាន់ផ្ទុះយ៉ាងច្រើនសន្ធឹកសន្ទាប់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋ រាប់ម៉ឺននាកក់ រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបង្កនូវសោកនាដកម្មដ៏ឈឺចាប់ដែលមិនធ្លាប់កើតមានពីមុនមក និងរាំងស្ទះ​ដល់ការអភិវឌ្ឍប្រទេស។
– រយៈពេល ៣០ឆ្នាំនេះ ដោយគិតចាប់ពីឆ្នាំ១៩៩២ មកផ្ទៃដីទំហំ 2554គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម 71% ហេដ្ឋារចនាសម្ព័ន្ធ 7% និងផ្សេងៗ22%។
– គិតមកដល់ពេលនេះ មីនបានប្រឆាំងមនុស្សចំនួន 1 153 217 គ្រាប់, មីនប្រឆាំងរថក្រោះចំនួន 26 135 គ្រាប់ និងគ្រាប់មិនទាន់ផ្ទះចំនួន 3034727គ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។ ដោយឡែកក្នុងឆ្នាំ២០២២ កម្ពុជាបានបោសសម្អាតមីនផ្ទៃដីចំនួន 250គីឡូម៉ែត្រការ៉េ សម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះរកឃើញមីនប្រឆាំងមនុស្សចំនួន 36 609 គ្រាប់ មីនប្រឆាំងរថក្រោះចំនួន 183គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន 55 803គ្រាប់។ ទន្ទឹមនោះជនរងគ្រោះបានថយចុះពី 4 320 នាក់ក្នុងឆ្នាំ១៩៩៦ មកត្រឹម41នាក់ ក្នុងឆ្នាំ2022 និងមកនៅក្រោម100នាក់ក្នុងមួយឆ្នាំជាមធ្យម​រយៈពេល 10ឆ្នាំចុងក្រោយ។
– រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបង្កើតគម្រោងសម្តេតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដោយគម្រោងនេះមានការចូលរួមពីប្រជាពលរដ្ឋ និងសប្បុរសជននានា​យ៉ាងផុលផុស ស្របគ្នានេះដែររាជរដ្ឋាភិបាលក៏បានបង្កើតមូលនិធិកម្ពុជាគ្មានមីនឆ្នាំ2025 ដោយសម្រេចផ្តល់ថវិកាប្រមាណ 30លានដុល្លារអាមេរិក ក្នុង១ឆ្នាំ ពីឆ្នាំ2023 ដល់ឆ្នាំ2025 ក្នុងការដោះស្រាយបញ្ហាគ្រាប់មីន។
– ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានប្រកាសរាជធានី ខេត្តចំនួន៦ ដែលអស់មីន គឺមានខេត្ត៖ ស្ទឹងត្រែង កែប ព្រៃវែង ព្រះសីហនុ រាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ
– ឆ្នាំ២០២៣ គ្រោងប្រកាសខេត្តអស់មីនចំនួន១២ទៀត មានខេត្ត៖ កំពង់ចាម ស្វាយរៀង កណ្តាល តាកែវ កំពង់ឆ្នាំង កំពត កំពង់ស្ពឺ ក្រចេះ កំពង់ធំ សៀមរាប រតនគិរី និងមណ្ឌលគិរី។
– ក្រោយឆ្នាំ២០២៣ កម្ពុជាគ្រោងប្រកាសខេត្ត៧ទៀត ជាខេត្តអស់មីន ហើយបានដាក់ក្នុងផែនការបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥ ។
– ទោះបីកម្ពុជា ជាប្រទេសមួយដែលបានឆ្លងកាត់និងទទួលរងនូវការបំផ្លិចបំផ្លាញដោយសង្គ្រាមរុាំរៃ ព្រមទាំងប្រឈមនឹងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ដែលបង្កឱ្យប្រជាជនស្លាប់ របួស និងពិការរាប់ពាន់នាក់ ក៏កម្ពុជាក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ គិតពីឆ្នាំ២០០៦មក បានខិតខំចែករំលែកកងកម្លាំងបោសម្អាតមីនរបស់ខ្លួនដើម្បីចូលរួមចំណែកសម្រាលទុក្ខជូនដល់ប្រទេសផ្សេងៗ ដែលរងផលប៉ះពាល់ដោយសារមីន ដូចជាប្រទេស៖ ស៊ូដង  ស៊ូដង់ខាងត្បូង លីបង់ ស៊ីប ស៊ីរី យេម៉ែន ឆាដ ម៉ាលី និងអាហ្រ្វ៊ិកកណ្តាល។
– កម្ពុជាទទួលបានស្នាដៃដ៏ធំធេងជាច្រើនដូចជាការបោសសម្អាតមីន ការកម្ទេចគ្រាប់មិនទាន់ផ្ទុះ ការស្ថាបនាសំណង់ផ្កេក-បញ្ឈរ ក្នុងតំបន់បេសកម្មដែលមានហាន័យខ្ពស់។
– ឆ្នាំ២០២២ កម្ពុជា បន្តទទួលបានលំដាប់លេខរៀងទី២ ក្នុងការបរិច្ចាកកម្លាំងវីរយុទ្ធនារី ក្នុងបណ្តាសហគមន៍អាស៊ាន និងលំដាប់លេខរៀងទី១២ ក្នុងចំណោម១២០ប្រទេសដែលបានបរិច្ចាគកងកម្លាំងក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
– ថ្វីបើវិស័យសកម្មភាពមីន កម្ពុជាទទួលបានលទ្ធផលធំធេងយ៉ាងណាក៏ដោយ កម្ពុជាត្រូវធ្វើការបោសសម្អាតផ្ទៃដីដែលមានមីនចំនួន 648 គីឡូម៉ែត្រការ៉េ និងគ្រាប់មិនទាន់ផ្ទុះចំនួន 1327គីឡូម៉ែត្រការ៉េបន្ថែមទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន« កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»។ សម្រេចបានគោលដៅនេះ ការគំរាមកំហែងដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម ត្រូវបានកាត់បន្ថយឱ្យនៅកម្រិតអប្បបរមា និងមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធនធានមនុស្ស ប្រព្រឹត្តទៅដោយសុវត្ថិភាព៕

អត្ថបទទាក់ទង