ខ្មែរប៉ុស្ដិ៍ Close

បទអធិប្បាយ៖ សន្តិភាព និងអធិបតេយ្យជាតិកម្ពុជា គឺជាមាសសុទ្ធ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 77
បទអធិប្បាយ៖ សន្តិភាព និងអធិបតេយ្យជាតិកម្ពុជា គឺជាមាសសុទ្ធ បទអធិប្បាយ៖ សន្តិភាព និងអធិបតេយ្យជាតិកម្ពុជា គឺជាមាសសុទ្ធ

ក្នុងរយៈពេលជា២០ឆ្នាំកន្លងទៅនេះ ប្រជាជនកម្ពុជា ពិត​ជា មានមោទនភាពបំផុត បានរស់ក្នុងសន្តិភាព​ស្ថិរ​ភាព​និងការអភិវឌ្ឍជាតិ ហើយភាពក្រីក្ររបស់ប្រជាជនកម្ពុជាត្រូវបានកាត់បន្ថយជាមួយនឹងកំណើនសេដ្ឋកិច្ចដ៏រឹងមាំប្រកបដោយចីរភាពលើមាគ៌ាប្រជាធិបតេយ្យសេរីពហុ​ប ក្ស និងការពារអធិបតេយ្យជាតិរបស់ខ្លួន។ ប៉ុន្តែ សន្តិ​ភាព និងអធិបតេយ្យជាតិកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ បាននិងកំពុងត្រូវបានយាយីដោយកត្តាទាំងក្នុងស្រុកផង និងកត្តាពីខាងក្រៅស្រុកផងដែរ។

ក្នុងបុព្វហេតុដើម្បីសុខសន្តិភាព និងអធិបតេយ្យជាតិ រដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនបាននិងកំពុងប្តេជ្ញា ទោះបីក្នុងតម្លៃណាក៏ដោយ គឺត្រូវថែរក្សា និងការពារឱ្យខាងតែបានដាច់ខាតនូវសុខសន្តិភាព និងអធិបតេយ្យជាតិ ដែលប្រជាជនកម្ពុជាទាំងមូលបានចាត់ទុកជាមាសសុទ្ធដែលត្រូវរកបានដ៏ពិបាកនោះ។

តើប្រជាជនកម្ពុជាទាំងមូលសុខចិត្តបណ្តាយឱ្យ​មាន​​ការ​បាត់បង់សុខសន្តិភាពនិងអធិបតេយ្យជាតិរបស់ខ្លួនដោ​យសារតែការជ្រៀតជែ្រករបស់បរទេសឬទេ?

ដោយមិនគិតពីរយៈពេលជាងប្រាំរយឆ្នាំ ឬជាងបីរយឆ្នាំ ក្នុងប្រវត្តិសាស្រ្តបែកបាក់និយាយជារួម និងសង្រ្គាមក្នុងស្រុកជាងពីរទសវត្យចុងក្រោយនិយាយដោយឡែក ប្រជាជនកម្ពុជាបានបាត់បង់សន្តិភាព អធិប​តេយ្យជាតិរបស់ខ្លួនដោយសារតែការជ្រៀតជ្រែករបស់បរទេស ដែល​ជាមូលហេតុបានទាញទម្លាក់ប្រជាជនកម្ពុជា និងជាតិមាតុភូមិទាំងមូលឱ្យធ្លាក់ចូលក្នុងភ្លើងសង្រ្គាមស៊ីវិល និងក្តីមហន្តរាយដ៏គួរឱ្យឈឺចាប់ និងមហាសោកស្តាយបំផុត។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសង្គម និងហេដ្ឋារចនា​សម្ព័ន្ធរូបវ័ន្តមានផ្លូវ ថ្នល់ ស្ពាន មន្ទីរពេទ្យ សាលារៀន វត្ត និងបញ្ញាវ័ន្តត្រូវបានកំទេច និងបំផ្លាញស្ទើរគ្មានសល់។

ថ្វីត្បិត មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសក្នុងឆ្នាំ​១៩៩១ ជាមួយនឹងការវិលត្រឡប់មកវិញ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលបានផ្តល់មកវិញនូវរបបរាជានិយមទី២ ប្រជាធិបតេយ្យសេរី ពហុបក្ស ក៏កម្ពុជាមិនទាន់ទទួលបាននូវសុខសន្តិភាពពេញលេញទាំងស្រុងនោះទេ។ ក៏ ប៉ុន្តែ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ក្នុងឆ្នាំ១៩៩៨ បានប្រែក្លាយប្រទេសកម្ពុជា ដែលមានតំបន់ត្រួតត្រាពីរ មួយភាគធំគ្រប់គ្រងដោយរដ្ឋាភិបាលស្របច្បាប់ និងមួយភាគតូចគ្រប់គ្រងដោយអតីតខ្មែរក្រហម ហៅថា កម្ពុជាប្រជាធិប តេយ្យ ដែលជាភាគីមួយក្នុងជម្លោះបានដកខ្លួនចេញពីការបោះឆ្នោតរៀបចំដោយអាជ្ញាធរនៃអង្កការសហប្រជា ជាតិ ហៅថា អ៊ុនតាក់ ក្នុងឆ្នាំ១៩៩៣។ ជោគជ័យនៃនយោបាយឈ្នះឈ្នះបានធ្វើឱ្យបងប្អូនអតីតខ្មែរក្រហមបានវិលត្រឡប់ចូលរួមរស់ក្នុងសហគមន៍ជាតិវិញ ហើយ ដែលបានប្រែក្លាយប្រទេសកម្ពុជាទាំងមូលឱ្យមានសន្តិភាព ឯកភាពទឹកដី និងឯកភាពទាំងស្រុង ក្នុងដើមឆ្នាំ១៩៩៩ រហូតមក។

បន្ទាប់មកជា​មួយនឹងសុខសន្តិភាព បានបង្កលក្ខណៈដ៏អំណោយផលដល់រដ្ឋាភិបាលក្នុងការដាក់ឱ្យអនុវត្តនូវគោលនយោបាយជាតិ ជាមួយនឹងទស្សនវិស័យ និងចក្ខុ វិស័យទូលំទូលាយគ្រប់ជ្រុងជ្រោយ ក្នុងយុទ្ធសាស្រ្តត្រី កោណក្នុងអាណត្តិទី២ ក្នុងការកែទម្រង់គ្រប់វិស័យសំខាន់ៗ រាប់ទាំងការកែទម្រង់រដ្ឋបាលសាធារណៈ ការគ្រប់ គ្រងហិរញ្ញវត្ថុ និងអភិបាសលកិច្ច។ល។ ដើម្បីធានាកំណើនសេដ្ឋកិច្ចនិងរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចប្រកប ដោយស្ថិរភាព និងអត្រាអតិផរណាទាបដែលអាចគ្រប់ គ្រងបាន និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។ ឈរលើការធានាបាននូវសន្តិភាព និងជោគជ័យក្នុងការអនុវត្តយុទ្ធសាស្រ្តត្រីកោណ ក៏បានក្លាយជាឱកា សមាសមួយទៀត គឺរដ្ឋាភិបាលកម្ពុជា ដែលមានលោក ហ៊ុន សែន ជាប្រមុខដឹកនាំបានឈានដល់ដំណាក់កាលថ្មីក្នុងការពង្រីកយុទ្ធសាស្រ្តចតុកោណថែមទៀត ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយជាងមុន នូវ​កម្មវិធីនយោ​បាយ និងគោលនយោបាយច្បាស់លាស់បំផុត ដែលបានផ្តល់នូវស្ថានភាពសេដ្ឋកិច្ចមួយរឹងមាំ ប្រកបដោយស្ថិរភា​ព ហើយដែលអាចធន់នឹងវិបត្តិទាំងពីខាងក្នុង និងខាង​ក្រៅ ជាអាទិ៍ដោយសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិននាពេលបច្ចុប្បន្ន។

សន្តិភាពជាឱកាសមាស ដែលបានប្រែក្លាយយុទ្ធសាស្រ្តចតុកោណឱ្យទៅជាឧបករណ៍គោលនយោ​បាយដ៏មាន ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដែលអាចធន់នឹងហានិ​ភ័យ ឬ វិបត្តិពីខាងក្នុង និងពីអន្តរជាតិ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច និងការធានាបានម៉ាក្រូសេដ្ឋកិច្ចប្រកប​ដោយស្ថិរភាព ក្នុងរង្វ​ង់៧%ក្នុងមួយឆ្នាំៗ និងអត្រាអតិផ​រណាទាប ហើយដែលផ្លែផ្កាទាំងនេះ បានធ្វើឱ្យផលិត​ផលសរុបក្នុងស្រុកសម្រាប់មនុស្សៗបានកើនឡើងដល់​១៧០៦ដុល្លារ ក្នុងឆ្នាំ២០១៩ ធៀបនឹង១៥៦៣ដុ​ល្លារ​​អាមេរិក ក្នុងឆ្នាំ២០១៨ ហើយ ភាព​ក្រីក្ររបស់ប្រជាជន ត្រូវបានព្យាករណ៍ថា ធ្លាក់ចុះមកក្នុងរង្វង់ក្រោម ៩% សម្រាប់ឆ្នាំ២០១៩នេះផងដែរ។

ជាការពិតបំផុត សន្តិភាព បានធ្វើប្រជាជនកម្ពុជាមានសុទិដ្ឋិនិយមបំផុត លើជោគវាសនារបស់ខ្លួន ដោយត្រូវ​ការពារអធិបតេយ្យជាតិរបស់ខ្លួន ហើយកម្ពុជា គឺជារដ្ឋអធិបតេយ្យ មានរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេ​ស មានសិទ្ធិអំណាចអនុវត្តច្បាប់របស់​ខ្លួនក្នុ​ងដែនអធិបេតយ្យរបស់ខ្លួន ដោយមិនត្រូវមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងការរំលោភបំពាន​លើឯករាជ្យ និងសិទ្ធិអធិបតេយ្យជាតិរបស់ខ្លួនពីសំណាក់បរទេសណាមួយបានឡើយ។ 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា ទោះបីក្នុងតម្លៃ​ណាក៏ដោយក៏ត្រូវការពារឱ្យបានគង់វង់នូវសន្តិភាព និងអធិបតេយ្យជាតិ។ លោក​នាយករដ្ឋមន្រ្តីធ្លាប់បញ្ជាក់ថា «កុំយកអធិបតេយ្យជាតិ​ទៅដូរជាមួយនឹងជំនួយ កុំយកសន្ដិភាពរបស់ប្រទេស ទៅ​ដូរជាមួយនឹងជំនួយ។ ឥឡូវចង់អ្នកណាចាត់ការកម្ពុ​ជាតាមវិធីណា ចាត់ការចុះ។ តែកម្ពុជាត្រូវរឹងមាំចំពោះគោលការណ៍ការពារឯករាជ្យ អធិបតេយ្យជាតិរបស់ខ្លួន។បើកម្ពុជាអនុវត្តច្បាប់កម្ពុជាមិនបានផង ចាំបាច់ទៅធ្វើជាកម្ពុជាធ្វើអី ចាំបាច់ធ្វើជាប្រទេសមួយធ្វើអី?»

ក្នុងអតីតកាល អធិបតេយ្យកម្ពុជាត្រូវបានបរទេសរំលោ​ភបំពាន និងជ្រៀតជ្រែក ដែលជាមូលហេតុនាំឆ្ពោះទៅរកការផ្លាស់ប្តូររបបដឹកនាំ និងទាញឱ្យធ្លាក់ចូលក្នុងភ្លើងសង្រ្គាមក្នុងទសវត្យឆ្នាំ១៩៧០។ ឥឡូវនេះ ប្រវត្តិសាស្រ្តចាស់ ជាមួយនឹងជម្លោះផលប្រយោជន៍ ក្នុងភូមិសាស្រ្តនយោបាយរបស់មហាអំណាចដដែលៗ បានឆ្លៀតយកបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ធ្វើជាលេសជ្រៀតជ្រែកការងារផ្ទៃក្នុងប្រទេសក្រីក្រដូចជាប្រទេសកម្ពុជាសារជាថ្មី ដោយមិនបានខ្វល់ពីការអនុវត្តច្បាប់ ការពារនូវសុខសន្តិភាព និងអធិប​តេយ្យជាតិរបស់រដ្ឋមួយ។

ក្នុងប្រធានបទសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្លាប់បានគូសបញ្ជាក់ថាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គឺពេញនិយមហើយ សម្រាប់ការជ្រៀតជ្រែករបស់ប្រទេសធំ ប្រទេសមានលុ​យទៅលើប្រទេសក្រីក្រ។ ឥឡូវនេះ សិទ្ធិមនុស្ស និងប្រ​ជា​ធិបតេយ្យ នៅស៊ីរី នៅលីប៊ី នៅអ៊ឺរ៉ាក់ នៅយេម៉ែន វាយ៉ាងម៉េចទៅហើយ? ក្នុងឋានៈជារដ្ឋអធិបតេយ្យ ជាការ​ពិតបំផុត កម្ពុជាមិនឱនក្បាលយកអធិបតេយ្យដូរយកជំនួយជាមួយនឹងការជ្រៀតជ្រែកពីបរទេសណាឡើយ។

វាពិតជាគួរឱ្យសោកស្តាយដែលកន្លងមកបរទេសមួយ​ចំនួន បានយកការ​វិនិច្ឆ័យ​ក្នុង​ផ្លូវ​អវិជ្ជមានមកលើរដ្ឋា​ភិ​បាល ដោយសារតែ​ពួកគេ មិន​ពេញ​ចិត្តនឹង​ការ​កម្ចាត់​ក្រុម​អ្នកប្រឆាំង​ ដែលបានព្យាយាមបង្កើតបដិវត្តពណ៌នាំឆ្ពោះរកការផ្លាស់ប្តូររបបដឹកនាំ ប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ប្រឆាំងនឹងមាគ៌ាប្រជាធិបតេយ្យ ព្រមទាំងប្រឆាំងនឹងឆន្ទៈរបស់ប្រជាជនដែលជាម្ចាស់ឆ្នោត ម្ចាស់ជោគវាសនានៃប្រទេសជាតិខ្លួន។ ជាការពិត ប្រជាធិបតេយ្យត្រូវគោរពគោលការណ៍នីតិរដ្ឋ ហើយចំណាត់ការ​របស់​សម​ត្ថ​កិច្ច ​និង​តុលាការ គឺជាដំណើរការតាមនីតិវិធីតុលាការសុទ្ធ​សាធ ដែលបានអនុវត្តទៅលើ​ក្រុម​អ្នកប្រឆាំង រួមទាំង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន ដើម្បី​គេចផុត​ពី​ការ​ជ្រៀត​ជ្រែ​ត​ពី​ខាងក្រៅដែល​អាច​នាំ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាមដូច​អតីតកាល​។  ក្នុងន័យនេះ កម្ពុជាត្រូវម្ចាស់ការលើជោគវាសនារបស់ខ្លួន កម្ពុជាត្រូវប្រឹងរស់ ​ហើយងើបឈរឡើងដើម្បីការ​ពារ​ឯករាជ្យ និងអធិបតេ​យ្យជាតិ ពិសេសការពារសន្តិភាព ដើម្បីការអភិវឌ្ឍជាតិមាតុភូមិឱ្យមានការរីកចម្រើន វិបុលភាព និងភាពរុង​រឿង។

ជារួម សម្រាប់កម្ពុជា សន្តិភាពនិងអធិបតេយ្យជាតិ គឺជាមាសសុទ្ធ ដែលទោះបីក្នុងតម្លៃណាក៏ដោយ ក៏ត្រូវ​តែការ ពារដាច់ខាតពីការរំលោភបំពានពីខាងក្នុងស្រុក និងខាង ក្រៅស្រុក ហើយស្ថានការណ៍​បច្ចុប្បន្ននេះ ជា​ដំណាក់ កាល​ដ៏​សំខាន់​ និង​ចាំបាច់​ជាង​ពេលណា​ទាំងអស់ ដែល​ត្រូវ​រួមគ្នា​ការពារសន្តិភាព និង​អធិប​តេយ្យ​​ជាតិ។ ដូច្នេះ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ កម្ពុជាជារដ្ឋអធិប តេយ្យ មានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល ហើយរដ្ឋាភិបាលមានកាតព្វកិច្ចធម្មានុរូបភាព និងនីត្យានុកូលភាព ក្នុងការអនុវត្តច្បាប់ដើម្បីការពារសន្តិភាព ​និងអធិបតេយ្យជាតិរបស់ខ្លួនឱ្យបានគង់វង់ដាច់ខាត៕

ដោយ៖ ឡុង បូរិតា

អត្ថបទទាក់ទង