ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈ​មិត្ត​អ្នក​អាន​៖ កម្ពុជា​មិន​អាច​យក​អ​ធិប​តេយ្យ​ជាតិ​ទៅ​ដោះដូ​រ​ជាមួ​យ​ជំនួ​យ ឬ​ការ​អនុគ្រោះ​ណា​មួយ​ឡើយ !

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 43
ទស្សនៈ​មិត្ត​អ្នក​អាន​៖ កម្ពុជា​មិន​អាច​យក​អ​ធិប​តេយ្យ​ជាតិ​ទៅ​ដោះដូ​រ​ជាមួ​យ​ជំនួ​យ ឬ​ការ​អនុគ្រោះ​ណា​មួយ​ឡើយ ! ទស្សនៈ​មិត្ត​អ្នក​អាន​៖ កម្ពុជា​មិន​អាច​យក​អ​ធិប​តេយ្យ​ជាតិ​ទៅ​ដោះដូ​រ​ជាមួ​យ​ជំនួ​យ ឬ​ការ​អនុគ្រោះ​ណា​មួយ​ឡើយ !

បច្ចុប្បន្ន​​​នេះ​​ប្រជា​ពល​រដ្ឋ កម្មករ​ កម្មការិនី​​​​​ មន្ត្រីរាជការ​ និង​កងកម្លាំង​ប្រដាប់​អាវុធ​​កំពុង​​​​ទ​​ទួល​​​​បាន​​​​​​​ការ​ងារ​​ធ្វើ​ និង​មាន​ប្រាក់​បៀវត្ស​សមរម្យ​ និង​​ប្រាក់​ឈ្នួល​​កើន​ឡើង​ជា​លំដាប់​ជា​រៀង​រាល់​ឆ្នាំ​​​។ ​ផ្ទុយទៅ​វិញ​ ក្រុម​ប្រឆាំង​បែរ​ជា​កំពុង​​លើក​​យក​​ប្រ​ធាន​​បទ​​រឿង​​ E​B​A​ ដើ​ម្បី​​ជា​លេស​​បំ​ភិ ត​​បំភ័យ​​ចំពោះ​​កម្មករ​​ កម្មការិនី​ មន្ត្រី​រាជការ​ និង​​អ្នក​វិនិ យោគ​​នៅកម្ពុជាទៅ​វិញ​​ ដោយ​​បំផ្លើស​​​ថា​​នឹង​​មាន​​ឱន​ភាព​​សេដ្ឋ​​កិច្ច​ និង​រំពឹងថា នឹងមានការវិវឌ្ឍលើបញ្ហានយោ បាយចាប់​ពី​ថ្ងៃទី១២ ខែធ្នូនេះតទៅ​ ប៉ុន្តែ​នោះ​​គឺ​​ជា​រឿង​​មិន​​ពិត​ ពី​ព្រោះ​ថា​បើ​ទោះ​បី​ជា​គ្មាន​ EBA ក៏​កម្ពុជា​នៅ​តែ​អាច​ធ្វើ​ពាណិជ្ជកម្ម​​នាំ​​ទំនិញ​​គ្រប់​​​មុខ​​ទៅ​​លក់​​នៅ​អ៊ឺរ៉ុប​បា ន​ដដែល ​ដោយ​គ្រាន់​​តែ​​ធ្វើ​​ការ​បង់​ពន្ធ​នាំ​ចូល​ដូច​បណ្តា​ប្រទេស​ដ៏ទៃ​ទៀត​ប៉ុណ្ណោះ​​។

ដើម្បី​បំភ្លឺ​ចំពោះ​បញ្ហា​នេះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែ ន​ បាន​បញ្ជាក់​​ច្បាស់ជាថ្មី​ម្តង​ទៀត​ នៅ​ក្នុង​ពិធី​ចែក​សញ្ញា បត្រ​ដល់​និស្សិត​សាកល​វិទ្យា​ល័យ​ឯកទេស​នៃ​កម្ពុជា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ធ្នូ​ ថា​៖​ «ស្រុកខ្មែរចាប់ពីថ្ងៃនេះតទៅមិនមានបញ្ហាអ្វីកើតឡើងនោះឡើយ»។​ ការ​បញ្ជាក់របស់​លោក​នាយក​រដ្ឋ​មន្ត្រី​​​បែប​​នេះ​​​ដោយ​​​ហេ​តុ​ថា​ សេដ្ឋ​កិច្ចរបស់​ប្រទេស​​កម្ពុជា​នៅ​តែ​បន្ត​មាន​ភាព​ស្វាហាប់ និង​រឹង​មាំ​​ដដែល​ បើ​ទោះ​បី​ជា​សេដ្ឋ​​កិច្ច​​សាកល​លោក​នៅ​មាន​ភាព​មិន​ប្រាកដ​ប្រជា​ ដោយ​សារ​តែ​សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​មហា​អំណាច​​ធំ​​ពីរ​ គឺ​ចិន និង​សហរដ្ឋ​អាមេ​រិក​ក្តី​។ ដោយ​ឡែក​​​កំណើន​សេដ្ឋកិច្ច​​កម្ពុជា​នៅ​​​ក្នុង​ឆ្នាំ​២០​១៩​នេះ អាច​​សម្រេ​ច​​​បាន​​​ក្នុង​​រង្វង់​​ប្រមា​​ណ​​៧%​​ តែ​​តួ​លេ​ខ​​របស់​ធនាគារ​ជាតិ​ និង​​អ្នក​ឯក​ទេស​​ខាង​វិស័យ​ហិរញ្ញវត្ថុ​បា​ន​វា​យ​​តម្លៃ​​ថា​​​កំណើន​សេដ្ឋ​កិច្ច​​ អាច​កើន​ដល់​ទៅ​​៧.១​%​ ឯណោះ​ ខណៈ​អត្រាអ​តិផ​រណា​មា​ន​ជាង​ ២​%​។

ស្ថានភាព​កំណើន​សេដ្ឋកិច្ច​ និង​​​អត្រាអ​តិផ​រណាទាប​​នេះ​​គឺបានឆ្លុះបញ្ចាំងពី​ស្ថានភាពសុខភាពសេដ្ឋកិច្ចមួយ​ដ៏ល្អ ដែល​អាច​ធានា​ដល់​លំនឹង​​នៃ​ម៉ាក្រូសេដ្ឋ​កិច្ច​ជាតិ​យ៉ាង​ប្រាកដ​។​ យោង​តាម​តួលេ​ខ​នៃ​​​​ចំ​ណូល​ពន្ធ​ពី​គយ​ និង​ពន្ធដារគិត​មក​​ដល់​ត្រឹម​ថ្ងៃ​ទី​០៩​ ខែ​ធ្នូ​ នេះ​ រដ្ឋ​ទទួល​បាន​ចំណូល​ប្រមាណ​ ៥​,៦​៥២ ​លា​ន​ដុល្លារ​អាមេ​រិ​ក​ លើស​ផែន​កា​រ​គ្រោ​ងទុ​ក​ប្រមា​ណ ​១,​១០​៣​ លា​ន​ដុល្លារ​ ​ដែល​ក្នុង​នោះ​​ចំណូល​បាន​ពី​ពន្ធ​នៃ​ការ​នាំ​ចូល​រថ​យន្ត​ និង​ម៉ូតូ​ មា​ន​រហូត​ដល់​ ៥២%​។​ នេះ​មិន​ទាន់​រាប់​បញ្ចូល​ថវិកា​បំរុង​ជាតិ និង​អន្តរជាតិ​នៅឡើយ​ទេ​។

យោង​តាម​តួលេខ​ពី​ធនាគារ​ជាតិបាន​ឱ្យ​ដឹង​ថា​ ថវិកា​បំរុង​របស់​ជាតិ​គឺ​មាន​ប្រមាណ​ ៣៥០០ លាន​ដុល្លារ​អាមេរិក​ និង​ថវិកាបំរុង​អន្តរជាតិ​មាន​ចំនួន​ប្រមាណ​១៥ពាន់លានដុល្លារអាមេរិក​ និងមាស ប្រមាណ​ ៣០តោន ឯណោះ​។​​ ទន្ទឹម​នឹង​នេះ​ រាជ​រដ្ឋាភិបាល​បាន​គិត​គូរ​យ៉ាង​ហ្មត់​ចត់​បំផុត​នូវ​ហានិភ័យ​សេដ្ឋ​កិច្ច​ជាតិ​ ដូច្នេះ ប្រជាពលរដ្ឋ​ កម្មករ​ កម្មការិនី​​​​​ មន្ត្រីរាជការ​ និង​កងកម្លាំង​ប្រដាប់​អាវុធទាំង​អស់​ មិន​ត្រូវ​ជឿ​តាម​ការ​​បំ​ភិត​​បំ​ភ័​យ​​របស់​ក្រុម​ប្រ​ឆាំង និង​ការ​ផ្សាយ​របស់​វិទ្យុ​ប្រតិកិរិយា​​ដែល​លើក​ឡើង​ថា​ កម្ពុជា​នឹង​ជួប​បញ្ហា​សេដ្ឋ​កិច្ច​ ក្រោយ​គ្មាន​ EBA នោះឡើយ។ ប្រជាពលរដ្ឋ​ ត្រូវ​យល់​ឱ្យ​ច្បាស់​ថា​ «បើ​ទោះ​បី​ជា​គ្មាន​ EBA ក៏​កម្ពុជា​នៅ​តែ​​អាច​​ធ្វើ​ពាណិជ្ជកម្ម​​នាំ​​ទំនិញ​​គ្រប់​​​មុខ​​ទៅ​​លក់​​នៅ​អ៊ឺរ៉ុប​បាន​ដដែល ​ដោយ​គ្រាន់​​តែ​​ធ្វើ​​ការ​បង់​ពន្ធ​នាំ​ចូល​​ដូច​​បណ្តា​​ប្រទេស​​ដ​ទៃ​​ទៀត​​ប៉ុ​ណ្ណោះ​»។​ សំខាន់​បំផុត​ ប្រជាពលរដ្ឋត្រូវ​យល់​ថា​ ពួកគាត់​នៅ​​តែ​​អាច​​ប្រក​ប​​មុខរប​រ​ចិ​ញ្ចឹម​ជីវិ​ត​បា​ន​​ជាធម្មតា​​ កម្មករ​ កម្ម​ការិនី​​​​​ នៅ​តែ​មាន​ការងារ​ធ្វើ​នៅតាម​បណ្តា​រោង​ចក្រ​នានា និង​មាន​ប្រាក់​បៀវត្ស​បើក​ជាធម្មតា​ មន្ត្រីរាជការ​ និង​កង​កម្លាំង​ប្រដាប់​អាវុធទាំង​អស់ នៅ​តែ​ទទួល​បាន​​ប្រាក់​បៀវត្ស​​​ជា​ធម្ម​តា​ នោះ​ហើយ​គឺ​ជា​ស្ថេរភាព​នៃ​សេដ្ឋ​កិច្ច​ជាតិ​។​​

ម្យ៉ាង​ទៀត​ រាជរដ្ឋាភិ​បាល​ បាន​និង​កំពុង​ពង្រីក​​ទីផ្សារផលិតផលរបស់កម្ពុជា​កាន់​តែ​ធំ​ទៅ​កាន់​ប្រទេស​​ចិន​ និង​សាធារណរដ្ឋកូរ៉េ ព្រម​ទាំង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ជាច្រើន​។ ដោយ​ឡែក ចក្រ​ភព​អង់​គ្លេស​ដែល​ជាប្រទេស​ធំ​មួយ​នៅ​តំបន់​អឺរ៉ុប​ បាន​សន្យា​ថា​ទោះ​បី​ជាប្រទេស​នេះ​នៅក្នុង​តំបន់​អឺរ៉ុប​ក្តី​ ក៏​​នៅ​​តែ​​ធ្វើ​កិច្ច​​សហប្រតិបត្តិការ​ក្នុង​ការ​ទិញ​ទំនិញ​ពី​កម្ពុជា​​ដដែល​។​

ជារួម​ កម្ពុជា​មិន​អាច​យក​អ​ធិប​តេយ្យ​ជាតិ​ ទៅ​ដោះដូ​រ​ជាមួ​យ​ជំនួ​យ ឬ​ការ​អនុគ្រោះ​ណា​មួយ​នោះ​ឡើយ​។​ ស​ម្រា​ប់​ លោកនាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន លោក​បាន​បង្ហាញនូវ​គោល​​ជំហរយ៉ាង​​ម៉ឹង​ម៉ាត់​ក្នុង​​ការ​​រក្សា

…នូវ​ឯក​រាជ្យ​​ភាព​​ និង​​ភាព​ជាម្ចាស់​ប្រទេស​ ដោយ​អះអាង​ថា​នឹង​ទប់​ទល់​ជាមួ​យ​នឹង​ការ​ដាក់​គំនាប​​សេដ្ឋ​​កិច្ច​​ពី​​សហគមន៍​អឺរ៉ុប​ និង​ក្រុម​បច្ចឹម​ប្រទេស បើ​​ទោះ​បី​ជាពួក​គេ​ទាំង​នោះ​ត្រៀម​​​​អនុវត្ត​​ចំពោះ​​​​កម្ពុជា​​យ៉ាង​​​អយុត្តិធម៌​​ដើម្បី​តែ​​ផល​ប្រយោជន៍​​កូន​ជឹង​មួយក្តាប់​តូច​របស់​ខ្លួន​ និង​ដើម្បី​កាន់​កាប់​ខាង​​ភូមិ​សាស្ត្រ​​នយោបាយ​របស់​​​ខ្លួន​ក្តី​​​។ មាន​ន័យ​ថា​​ប្រជាជន​កម្ពុជា​ «​មិន​យក​ឯករាជ្យ​ភាព​របស់​ជាតិ​ ទៅ​​ប្តូរ​​ជា​មួយ​​ជំនួយ​​ជាដាច់​ខាត​» ។ សហគមន៍​​អឺ​រ៉ុប​ និង​បស្ចិម​ប្រទេស​មិន​ត្រូវ​យក​រឿង​នយោបាយ​របស់​ក្រុម​ប្រឆាំង​ដែល​បាន​ប្រព្រឹត្តិ​ខុសច្បាប់​កន្លង​មក​ ​មកលាយ​​ឡំ​​ជា​​មួយ​​នឹង​កញ្ច​ប់​​ដែល​​ពួក​គេ​ហៅ​​ថា​​​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស ក្នុង​ការ​ចរចារ​លើ​បញ្ហា​ EBA នោះ​ឡើយ​។

សារ​​នយោបាយ​​ថ្មីៗ​ចុង​​​ក្រោយ​​​របស់​​​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​​ ​​គឺ​ជា​គោល​ជំហរ​​គន្លឹះចំពោះ​​សហគមន៍​អឺរ៉ុប​ និង​​ក្រុម​ប​ស្ចឹម​​ប្រទេស​​សម្រាប់​​​​គិត​​​ពិ​ចារ​ណា​​​ ហើ​យ​​ផ្លូវ​​ដែល​ប្រសើរ​នោះ​គឺ​សហ​គមន៍​​អឺរ៉ុប​ និង​បស្ចិម​ប្រ​ទេស​ទេ​​​ដែល​ត្រូវ​​រួម​ដៃ​គ្នា​ជា​មួយរាជរដ្ឋាភិបាល ​ក្នុង​​ការ​​បន្ត​​លើក​​ស្ទួយ​​ប្រជា​ធិ​ប​តេយ្យ​​​ សិទ្ធិ​​​មនុស្ស​ និង​​នី​តិរ​ដ្ឋ​​ ​​នៅ​​កម្ពុជា​​ ដោយ​​ឈរ​​លើ​​គោល​​ការណ៍​ស្មើ​​មុខ​​ និង​​ស្មើ​សិទ្ធិ​​គ្នា​​​។ បើ​តាម​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ សហគមន៍​អឺរ៉ុប នឹង​មិន​បំផ្លាញ​នូវ​សមិទ្ធិផល​ទាំង​ឡាយ​របស់​ខ្លួន​នៅកម្ពុជា​ដែល​បាន​ចូល​រួម​កសាង​ប្រទេស​កម្ពុជា​នោះ​ទេ​ ហើយ​ពួក​គេ​ក៏​នឹង​មិន​ចូល​រួម​សម្លាប់​ក្រុម​ប្រ​ឆាំង​​ផ្កាប់​មុខ​នៅកម្ពុជា​ដែល​ពួក​គេ​ខិត​ខំ​បណ្តុះ​បណ្តាល​អស់​ថវិកា​ដ៏​សន្ធឹក​សន្ធាប់​កន្លង​មក​នោះ​ដែរ​៕​

ដោយ​៖ យី វិត​ (​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​ សៀមរាប​)

អត្ថបទទាក់ទង