ខ្មែរប៉ុស្ដិ៍ Close

    បទអត្ថាធិប្បាយ៖ កម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងវិស័យសិទ្ធិមនុស្ស!

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 449
    បទអត្ថាធិប្បាយ៖ កម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងវិស័យសិទ្ធិមនុស្ស!បទអត្ថាធិប្បាយ៖ កម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងវិស័យសិទ្ធិមនុស្ស!

    មជ្ឈដ្ឋានជាតិនិងអន្តរជាតិមួយចំនួនតូច ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលនិងអង្គការអន្តរជាតិខ្លះដែល​មាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែសម្តែងការព្រួយបារម្ភ​ដដែលៗ​អំពីស្ថាន ភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយមិនបានសិក្សាមើលឱ្យបានស៊ីជម្រៅលើទិដ្ឋភាពរួមក្នុងកិច្ចខិតខំប្រឹងប្រែងកសាង និងការពង្រឹងនីតិរដ្ឋ និងប្រជាធិបតេយ្យ​​ភាវូបនី យកម្មនៅកម្ពុជានោះទេ។ បើយើងពិនិត្យមើលឱ្យច្បាស់គឺ កម្ពុជាយើងពិតជាមានការរីកចម្រើនទៅមុខយ៉ាងខ្លាំងលើគ្រប់វិស័យ រួមទាំងវិស័យសិទ្ធិមនុស្សផងដែរ។

    ទិវាសិទ្ធិមនុស្ស ១០ធ្នូ កន្លងទៅ គឺជានិមិត្តរូបអន្តរជាតិដ៏ពិសិដ្ឋ និងក៏ជាស្នូរជួងមួយដាស់មនុស្សលើពិភពលោកនេះឱ្យដឹងឮ និងទទួលយកអ្វីដែលជាច្បាប់ធម្មជាតិ និងច្បាប់ទំនើប ឬ ជាបទដ្ឋានអន្តរជាតិដែលប្រទេសនីមួយៗព្រមទទួលយកមកអនុវត្ត។ វាជាការពិត សិទ្ធិម​នុស្សសំដៅយកសិទ្ធិគ្រប់បែបយ៉ាងដែលពលរដ្ឋគ្រប់រូបៗត្រូវមានក្នុងឋានៈខ្លួ​នជាមនុស្ស។ ដូចគ្នាដែរ បទដ្ឋានអន្តរ​ជាតិ ដែលអនុលោមតាមសេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្សរ​បស់អ​ង្គ​ការសហប្រជាជាតិ បានកំណត់អំពីសិទ្ធិ និងសេរីភាពទាំងឡាយដែលបុគ្គលម្នាក់ៗ ត្រូវមា​ន ទោះបីក្នុងរបបនយោបាយណាក៏ដោយ។

    មាត្រា៣១ នៃរដ្ឋធម្មនុញ្ញកម្ពុជាបានប្រកាសទទួ​ល​យក និងអនុវត្តបទដ្ឋានអន្តរជាតិទាំងអស់ទាក់ទងនឹងសិទ្ធិ មនុស្ស ក្នុងនោះមានសិទិ្ធនារី និ​ងសិទ្ធិកុមារផងដែរ។ ប៉ុន្តែកត្តាទាំងអស់នេះ ត្រូវបានកម្ពុជាអនុវត្តយ៉ាងល្អប្រ សើរនិងខ្ជា​ប់ខ្ជួនពីមួយថ្ងៃទៅមួយថ្ងៃ មិនដូចជាការចោទ ប្រកាន់ដោយងងើលរបស់មជ្ឈដ្ឋានមួយចំនួននោះឡើយ។

    បើយើងក្រឡេកថយក្រោយ នៅក្នុងរបបកម្ពុជាប្រជាធិ បតេយ្យដ៏ខ្មៅងងឹត គ្មានទេសិទ្ធិសេរីភា​ពជាមូលដ្ឋាន។ សិទ្ធិសេរីភាពជាមូលដ្ឋាន ​របស់ប្រជាជនគ្រប់រូបត្រូវបានដកហូតទាំងស្រុងរួមទាំងសិទ្ធិរស់រានមាន​ជីវិតផងដែរ។ ពាក្យថា អង្គការ នៅសម័យនោះ គឺជាអ្នកកំណត់ជោគ​វា​សនារបស់បុគ្គលម្នាក់ៗ។ ជាភ័ព្វសំណាង សិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររស់ជាមនុស្សរបស់ប្រ​ជាជនខ្មែរគ្រប់រូបត្រូវយកជូនប្រជាជននិងជាតិ​មាតុភូមិត្រឡប់មកវិញ ដោយយគុណនៃថ្ងៃប្រាំ​ពីរ មករា ឆ្នាំ១៩៧៩។  ការពិតក្នុងប្រវត្តិសាស្រ្ត គុណថ្ងៃ ៧ មករា ពិតជាមូលដ្ឋានដ៏សំ​ខា​ន់បាននាំឈានទៅដល់ការសង្គ្រោះអាយុជីវិតប្រជា ជាតិខ្មែរ ការរំលត់សង្គ្រាមស៊ីវិលដ៏មហាវិ​នាសកម្ម និងការបង្រួបបង្រួមជាតិខ្មែរទាំងមូលក្រោមដំបូលនៃរដ្ឋ ធម្មនុញ្ញឆ្នាំ១៩៩៣ និងការកសាងឡើងវិញនៃរបបប្រជា ធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមទី២នាពេលបច្ចុប្បន្ន។

    កម្ពុជាបានផ្លាស់ប្តូរមុខមាត់ថ្មី ប្រែក្លាយពីប្រទេសដែលប្រើប្រាស់អាវុធដើម្បីដណ្តើមអំ​ណាចមកជាប្រទេសដែលមានការប្រកួតប្រជែងតាមរយៈការបោះឆ្នោតយ៉ាងទៀត ទាត់រៀងរាល់៥ឆ្នាំម្តង។ ចំណុចនេះហើយដែលបង្ហាញពីសិទ្ធិរស់រានមានជីវិតរបស់ប្រជាជនកម្ពុជាគ្រ​ប់រូប ត្បិតបើមានសង្គ្រាម វាបានសម្លាប់ជីវិត​មនុស្សគ្រប់ពេលវេលា ហើ​យអាយុជីវិតនេះទៀតសោតក៏កាន់តែងាយរងគ្រោះជាទីបំផុត។

    ប្រជាជនកម្ពុជាបច្ចុប្បន្នមានសិទ្ធិដើរហើរគ្រប់ទីកន្លែង ពោលគឺឱ្យតែមានបុណ្យទានម្តងៗ ប្រ​ជាជនធ្វើដំណើរទៅតាមទីជិតឆ្ងាយ ទៅស្រុកកំណើត ទៅរមណីដ្ឋាន កន្លែងកម្សាន្តសប្បាយដោយគ្មានការភ័យខ្លាច។ ប្រជា ជនកម្ពុជាមិនត្រឹមតែដើរកម្សាន្តនៅក្នុងស្រុកនោះទេ អ្នកដែលមានលទ្ធភាពច្រើនអាចធ្វើដំណើរទេសចរណ៍ទៅក្រៅប្រទេសទៀតផង ពីមួយឆ្នាំទៅមួយឆ្នាំមានបងប្អូនខ្មែរមិនតិចឡើយទៅទស្សនកិច្ចនៅបរទេស។ នេះគ្រាន់តែជាតឹកតាងមួយចំនួនតូចប៉ុណ្ណោះដែលបង្ហាញពីការរីកចម្រើននៅក្នុងវិស័យសិទ្ធិមនុស្សនៅកម្ពុជា។

    ចំណុចមួយទៀត គឺសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងវិស័យសារព័ត៌មាន។ កម្ពុជាបច្ចុប្បន្នគឺជាស្ថានសួគ៌សម្រាប់អ្នកសារព័ត៌មាន ពោលគឺមានសារព័ត៌មានជាច្រើនដែលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា មានទាំងសារព័ត៌មានក្នុងស្រុក សារព័ត៌មានបរទេសនិយាយភាសាខ្មែរ សារព័ត៌មានតាមអ៊ីនធើណេត សារព័ត៌មានបណ្តាញសង្គម បើនិយាយពីទូរស័ព្ទវិញមានច្រើនប្រព័ន្ធ ប្រជាជនខ្មែរប្រើប្រាស់សុទ្ធតែទូរស័ព្ទទំនើបស្មាតហ្វូន។ ចំណុចទាំងអស់នេះហើ​យដែលបង្ហាញឱ្យឃើញពីការរីកចម្រើននៅក្នុងសេរីភាពនៃការបញ្ចេញមតិ និងការទទួលបានព័ត៌មាន ហើយក៏ជាការបង្ហាញពីការរីកចម្រើនលើវិស័យសិទ្ធិមនុស្សផងដែរ។

    ជារួម កម្ពុជាបច្ចុប្បន្នមានការរីកចម្រើនយ៉ាងច្រើនពាក់ ព័ន្ធនឹងវិស័យសិទ្ធិមនុស្សដែលយើងរៀ​បរាប់មិនអស់ឡើយ ហើយប្រជាជនកម្ពុជាក៏កំពុងតែទទួលបាននូវអត្ថប្រយោជន៍ពីការរីកច​ម្រើននេះផងដែរ។ ប៉ុន្តែ​ក៏យើងមិនភ្លេចឡើយថា មូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្សនិងសិទ្ធិគ្រប់ បែបយ៉ាងនោះគឺត្រូវឈរលើកត្តាសុខសន្តិភាព ប្រសិនបើគ្មានសន្តិភាពនោះទេ កុំថាឡើយសិទ្ធិមនុស្ស សូម្បីតែជីវិតរបស់យើងម្នាក់ៗក៏មិនអាចថែរក្សាបានឡើយ។ ដូចនេះ កម្ពុជាកំពុងដើរនៅលើផ្លូវដ៏ត្រឹមត្រូវក្នុងកិច្ចការ ពារសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍគ្រប់វិស័យរួមទាំងវិស័យសិទ្ធិមនុ​ស្សនេះផងដែរ៕

    ដោយ៖ សារ៉ាដា

    អត្ថបទទាក់ទង