ខ្មែរប៉ុស្ដិ៍ Close

    អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទព័ត៌មានស្តីពី «ប្រភេទពូជស្វាយ និងទីផ្សារអន្តរជាតិ» នាព្រឹកនេះ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 865
    អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទព័ត៌មានស្តីពី «ប្រភេទពូជស្វាយ និងទីផ្សារអន្តរជាតិ» នាព្រឹកនេះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទព័ត៌មានស្តីពី «ប្រភេទពូជស្វាយ និងទីផ្សារអន្តរជាតិ» នាព្រឹកនេះ

    អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ វេលាម៉ោង ៩ ៣០នាទីព្រឹក មានរៀបចំសន្និសីទព័ត៌មានស្តីពី «ប្រភេទពូជស្វាយ និងទីផ្សារអន្តរជាតិ» នៅទីស្តីការគណៈរដ្ឋមន្ត្រី។

    សន្និសីទនេះធ្វើឡើងក្នុងគោលបំណងពង្រីកការយល់ដឹង ដល់សាធារណជនស្តីពីពូជស្វាយ និងតម្រូវការទីផ្សារអន្តរជាតិ ចំពោះផលិតផលផ្លែស្វាយរបស់កម្ពុជា នាពេលបច្ចុប្បន្ន។

    សន្និសីទនេះមានការអញ្ជើញចូលរួមបកស្រាយពីលោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម។

    យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងថា បច្ចុប្បន្នផ្លែស្វាយរបស់កម្ពុជា កំពុងនាំទៅប្រទេសវៀតណាម ថៃ សិង្ហបុរី បារាំង និងរុស្ស៉ី។ ក្នុងមួយថ្ងៃកម្ពុជានាំចេញប្រមាណ១២០តោន។

    របាយការណ៍បានបង្ហាញថា ក្នុងរយៈពេលប្រមាណ ១១ខែឆ្នាំ២០១៩នេះ កម្ពុជានាំចេញផ្លែស្វាយបានជិត៥ម៉ឺនតោន។ ទីផ្សារធំពីរទៀត ដែលកម្ពុជាកំពុងស្វះស្វែងសម្រាប់នាំស្វាយចេញនោះ គឺទីផ្សារប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង៕

    អត្ថបទទាក់ទង