ខ្មែរប៉ុស្ដិ៍ Close

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រេចផ្លាស់ប្តូរប្រធានបទនៃសន្និសីទសារព័ត៌មាន ថ្ងៃស្អែក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 63
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រេចផ្លាស់ប្តូរប្រធានបទនៃសន្និសីទសារព័ត៌មាន ថ្ងៃស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រេចផ្លាស់ប្តូរប្រធានបទនៃសន្និសីទសារព័ត៌មាន ថ្ងៃស្អែក

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រេចផ្លាស់ប្តូរប្រធានបទនៃសន្និសីទសារព័ត៌មាន ដែលនឹងរៀបចំឡើងនៅព្រឹកស្អែកនេះ ពី «បច្ចុប្បន្នភាព និងវឌ្ឍនភាព របស់ក្រសួងសាធារណការ និងដឹកជញ្ជូន» ទៅប្រធានបទ «វឌ្ឍនភាពរបស់ក្រសួងសុខាភិបាល និងបច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណា ប្រភេទថ្មី» ជំនួសវិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ការផ្លាស់ប្តូរនេះ គឺដោយសារការងារអាទិភាព និងតម្រូវការជាក់ស្តែង ដើម្បីបង្ហាញជូនសាធារណជនឲ្យបានដឹង និងបានយល់ពីសកម្មភាព និងសមិទ្ធផលរបស់ក្រសួងសុខាភិបាល ក្នុងកិច្ចបម្រើរាស្ត្រ ឈានទៅការទាញយកបាននូវការជឿទុកចិត្ត និងចូលរួមគាំទ្រទាំងស្រុងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

សន្និសីទនេះ ក៏មានបំណងបញ្ជាក់ជូនសាធារណជន ឲ្យបានជ្រាបច្បាស់ពីបច្ចុប្បន្នភាព និងវិធានការបង្ការជំងឺរលាកសួត ដែលបង្កឡើងដោយមេរោគកូរ៉ូណាប្រភេទថ្មី ដើម្បីលើកកម្ពស់ការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារសុខភាពពីជំងឺឆ្លងនេះ។ សម្រាប់វាគ្មិនដែលនឹងចូលរួមក្នុងសន្និសីទនេះ គឺលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល៕

អត្ថបទទាក់ទង