ខ្មែរប៉ុស្ដិ៍ Close

រដ្ឋាករទឹកក្រុងភ្នំពេញ ជូនដំណឹងពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លីនៅក្នុងខណ្ឌចំនួន៤

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1483

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹងបញ្ជាក់ ពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅតំបន់មួយចំនួនក្នុងខណ្ឌចំនួន៤ រួមមានខណ្ឌច្បារអំពៅ ខណ្ឌជ្រោយចង្វារ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។

សង្កាត់ដែលត្រូវផ្អាកផ្គត់ផ្គង់រយៈពេលខ្លីមាន៖
១) សង្កាត់វាលស្បូវ សង្កាត់ក្បាលកោះ និងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩ ។
២)​ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩ ។
៣) សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩ ។
៤) សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅយប់ថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០១៩ ។
៥) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅយប់ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩ ។

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖

អត្ថបទទាក់ទង