ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-វៀតណាម បើកកិច្ចប្រជុំត្រួតពិនិត្យការងាររបស់គណៈកម្មការសង្រ្គោះគ្រោះមហន្តរាយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 43
កម្ពុជា-វៀតណាម បើកកិច្ចប្រជុំត្រួតពិនិត្យការងាររបស់គណៈកម្មការសង្រ្គោះគ្រោះមហន្តរាយ កម្ពុជា-វៀតណាម បើកកិច្ចប្រជុំត្រួតពិនិត្យការងាររបស់គណៈកម្មការសង្រ្គោះគ្រោះមហន្តរាយ

គណៈកម្មការសង្រ្គោះគ្រោះមហន្តរាយកម្ពុជា និងវៀតណាម រួមមាន គណ:ប្រតិភូកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ប្រតិភូអមដំណើររួមមាន លោក ប៉ែន សារ៉ុន មេបញ្ជាតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្រ្ទា និងសហការីសរុប៣៦នាក់ ។

គណៈប្រតិភូភាគីវៀតណាមដឹកនាំដោយលោក ង្វៀង ហ៊ីវហុង អនុប្រធាននាយកដ្ឋានសង្គ្រោះគ្រោះមហន្តរាយក្រសួងការពារជាតិវៀតណាម ប្រតិភូអមដំណើររួមមាន លោក ឡេ ប៊ូទឺង អនុប្រធានភូមិភាគ៧ និងសហការីសរុប ១៦នាក់ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចុះមកពិនិត្យទីតាំងសមយុទ្ធសង្រ្គោះគ្រោះមហន្តរាយនៅចំណុចភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដើម្បីរៀបចំសមយុទ្ធសង្រ្គោះគ្រោះមហន្តរាយនៅពេលខាងមុខ ។

ពេលចុះពិនិត្យ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិកាក្រសួងការពារជាតិ បានផ្តោតលើការងារចំនួន ៣ គឺ៖
១. ការងារយន្តហោះ
២. ការងារគីមីសាស្រ្ត
៣. ការងារសង្គ្រោះបងប្អូនប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង