ខ្មែរប៉ុស្ដិ៍ Close

ក្រសួងធនធានទឹក ជូនដំណឹងពីអាកាសធាតុចុះត្រជាក់នៅកម្ពុជា

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 103
ក្រសួងធនធានទឹក ជូនដំណឹងពីអាកាសធាតុចុះត្រជាក់នៅកម្ពុជា ក្រសួងធនធានទឹក ជូនដំណឹងពីអាកាសធាតុចុះត្រជាក់នៅកម្ពុជា

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងថា តាមរយៈការតាមដានស្ថានភាព ធាតុអាកាសជាប្រចាំទាំងនៅក្នុងតំបន់ និងនៅកម្ពុជា សង្កេតឃើញថា ជ្រលងសម្ពាធខ្ពស់ បាននិងកំពុង គ្របដណ្តប់លើកម្ពុជា ។

ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាសនៅកម្ពុជា៖

១៖ ខេត្តឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមា មានពី ២២-២៤°C និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C ។

២៖ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ ក្រចេះ និងខេត្តកោះកុង សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C។

៣៖ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល ព្រៃវែង ស្វាយរៀង កែប កំពត ព្រះសីហនុ និងរាជធានីភ្នំពេញ សីតុណ្ហភាពអប្បរមាមានពី ២៥-២៦°C និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C៕

អត្ថបទទាក់ទង