ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងវប្បធម៌ ចែករំលែកនូវទស្សនទានអំពីវិស័យវប្បធម៌ក្នុងការអភិវឌ្ឍធនធានមនុស្ស និងគំនិតឆ្នៃប្រឌិត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1009
រដ្ឋមន្ត្រីក្រសួងវប្បធម៌ ចែករំលែកនូវទស្សនទានអំពីវិស័យវប្បធម៌ក្នុងការអភិវឌ្ឍធនធានមនុស្ស និងគំនិតឆ្នៃប្រឌិតរដ្ឋមន្ត្រីក្រសួងវប្បធម៌ ចែករំលែកនូវទស្សនទានអំពីវិស័យវប្បធម៌ក្នុងការអភិវឌ្ឍធនធានមនុស្ស និងគំនិតឆ្នៃប្រឌិត

នាឱកាសដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំមហាសន្និបាតទូទៅនៃអង្គការយូណេស្កូលើកទី៤០នៅទីក្រុងប៉ារីស ប្រទេសបារាំង លោកស្រី​ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ត្រូវបានផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមអញ្ជើញចែករំលែកទស្សនទានក្នុងវេទិការដ្ឋមន្ត្រីក្រសួងវប្បធម៌អំពីវិស័យវប្បធម៌ក្នុងការអភិវឌ្ឍធនធានមនុស្សនិងគំនិតឆ្នៃប្រឌិត នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

វេទិកាដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំឡើងដើម្បីឲ្យមានការចែករំលែកនូវបទពិសោធន៍ល្អៗអំពីភាពជោគជ័យរបស់ខ្លួនក្នុងការអប់រំបណ្តុះបណ្តាលវិស័យវប្បធម៌ អភិរក្សបេតិកភណ្ឌវប្បធម៌ ក៏ដូចជាការប្រើប្រាស់ដ៏មានប្រសិទ្ធភាពនូវធនធានវប្បធម៌របស់ខ្លួនដើម្បីអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ច។

គណៈប្រតិភូដែលអមដំណើរលោកស្រី ភឿង សកុណា ចូលរួមកិច្ចប្រជុំមហាសន្និបាតទូទៅលើកទី៤០នាពេលនេះមាន រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកអគ្គរាជទូតនៃតំណាងអចិន្ត្រៃយ៍កម្ពុជានៅអង្គការយូណេស្កូ ព្រមទាំងមន្ត្រីជំនាញមួយចំនួន៕

អត្ថបទទាក់ទង