ខ្មែរប៉ុស្ដិ៍ Close

ហ្វូងសត្វបក្សីចម្រុះរាប់ម៉ឺនក្បាល ហោះហើរពេញមេឃ នៅខេត្តបន្ទាយមានជ័យ (វីដេអូ)

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 65
ហ្វូងសត្វបក្សីចម្រុះរាប់ម៉ឺនក្បាល ហោះហើរពេញមេឃ នៅខេត្តបន្ទាយមានជ័យ (វីដេអូ) ហ្វូងសត្វបក្សីចម្រុះរាប់ម៉ឺនក្បាល ហោះហើរពេញមេឃ នៅខេត្តបន្ទាយមានជ័យ (វីដេអូ)

បានទៅមើលឃើញផ្ទាល់ពិតជារំភើបចិត្ត និងអស្ចារ្យ ហ្វូងសត្វស្លាបគោក និងសត្វស្លាបទឹកចម្រុះរាប់ម៉ឺនក្បាល ក្នុងរយះពេលជិត ២ខែមកហើយក្នុងរដូវរំហើយឆ្នាំ២០១៩ នេះ បានមកទុំស្នាក់នៅពេលយប់ដ៏សុខសាន្តនៅចម្ការ លោក ឈុន លីក្បែរភ្នំបន្ទាយនាងនាព្រំប្រទល់ ឃុំបន្ទយនាង និងឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ វេលាម៉ោង៤៖៣០ ទៅ៦៖៣០ រៀងរាល់ល្ងាច។

នាល្ងាចថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៩​លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី រួមជាមួយលោកប្រធាន មន្ទីរជំនាញ មន្ទីរកសិកម្ម .បរិស្ថាន .ទេសចរណ៍ .មន្ទីរព័ត៌មាន អាជ្ញាធរដែនដី កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋជាច្រើនមកពីគ្រប់ទិសទី បានអញ្ជើញទៅទស្សនាសត្វបក្សី ជាច្រើន ការប៉ាន់ប្រមាណ ជាង ៦មឺនក្បាល មានដូចជា កុក ក្រៀល ក្រសារ ក្អែកទឹក មកដេកនៅដីចំការមួយកន្លែង ដែលស្ថិតនៅ ខាងជើងភ្នំបន្ទាយនាង ក្នុងភូមិ ចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នៅក្នុងឱកាសចុះទៅពិនិត្យមើល លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្ត ក្រោយទទួលបានព័ត៌មាន និងមានការចាប់អារម្មជាខ្លាំងពីមហាជន តាមប្រព័ន្ធផ្សព្វផ្សាយនានា បណ្តាញសង្គម ថ្ងៃនេះយើងបានចុះមកពិនិត្យមើលជាមួយជំនាញពាក់ព័ន្ធទាំងអស់ និងអាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ កងកម្លាំង ដើម្បីពិភាក្សារកវិធីសាស្ត្រ រក្សាការពារ និងអភិរក្ស ចំពោះសត្វបក្សីទាំងអស់នេះឲ្យគង់វង់ស្ថិតស្ថេរ ដោយ សហការយ៉ាងល្អជាមួយម្ចាស់ចំម្ការ ក្នុងគោលដៅដើម្បីឲ្យប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានមកឃើញពីភាពអស្ចារ្យ នៃហ្វូងសត្វបក្សីចម្រុះដ៍ច្រើនសន្ធឹកសន្ធាប់នេះ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៍បានធ្វើការអំពាវនាវអោយអាជ្ញាធរមានសម្ថកិច្ចមេត្តាចូលរួម ថែរក្សា ការពារ ទប់ស្កាត់មិនឲ្យជនខិលខូច បាញ់សម្លាប់ជាដាច់ខាត ដើម្បីអភិរក្សសត្វស្លាបទាំងអស់នេះផងឲ្យបានគង់វង់៕

អត្ថបទទាក់ទង