ខ្មែរប៉ុស្ដិ៍ Close

អគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា សម្តែងជាតួអង្គស្តេចក្នុងរឿងទុំទាវ យ៉ាងសប្បាយរីករាយ ដើម្បីអបអរសាទរដល់បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១០ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 799

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីចុងសប្តាហ៍មុននេះ បានរៀបចំកម្មវិធីមួយ នៅទីតាំងស្ថានទូត ដើម្បីអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅ៣ថ្ងៃខាងមុខនេះ។ អ្វីដែលរឹតតែចាប់អារម្មណ៍ជាងនេះ គឺក្នុងពិធីនោះ លោកអគ្គរដ្ឋទូត William A. Heidt បានរៀបចំសម្តែងឈុតមួយនៃរឿងទុំទាវ ហើយលោកបានដើរតួជាតួអង្គស្តេចក្នុងរឿង យ៉ាងសប្បាយរីករាយ។

កម្មវិធីអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់ស្ថានទូតអាមេរិក គេឃើញមានថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិករបស់ស្ថានតូតអាមេរិក ព្រមទាំងមានតំណាងដៃគូមួយចំនួនផងដែរ។ ពិធីខាងលើនេះក៏មានការសូត្រមន្តដោយព្រះសង្ឃ ការសម្តែងរបាំ និងល្បែងប្រជាប្រិយ បែបប្រពៃណីជាតិខ្មែរថែមទៀត។

ទោះជាយ៉ាងនេះក្តី អ្នកប្រើប្រាស់បណ្តាញសង្គម Facebook បានលើកឡើងថា ការរៀបចំកម្មវិធីកម្សាន្តសប្បាយ នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ របស់ស្ថានទូតអាមេរិក គឺលោកអគ្គរដ្ឋទូតអាមេរិក ហាក់ដូចជាមិនមានការខ្វល់ខ្វាយអំពីនយោបាយថ្មីៗទៀត ខុសពីក្រុមអ្នកប្រឆាំងមួយចំនួន ដែលកំពុងស្ថិតនៅក្រៅប្រទេសបានបំភ្លើសព័ត៌មានថា កម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពអសន្តិសុខ និងគ្មានសណ្តាប់ធ្នាប់។

ខាងក្រោមនេះ សូមទស្សនៈនូវវីដេអូការសម្តែងរបស់ លោកអគ្គរដ្ឋទូតអាមេរិកដូចតទៅ៖

ប្រភព៖ Fresh News