លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងសារអបអរសាទរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក និងអំពាវនាវប្រជាពលរដ្ឋចូលរួមឱ្យបានច្រើនកុះករ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងសារអបអរសាទរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក និងអំពាវនាវប្រជាពលរដ្ឋចូលរួមឱ្យបានច្រើនកុះករ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ បានថ្លែងសារអបអរសាទរ និងសម្តែងក្តីសប្បាយរីករាយក្រៃលែង ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែថ្ងៃដំបូងនេះ។ នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងបណ្តាញសង្គម Facebook របស់លោកបាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមឲ្យបងប្អូនប្រជា ពលរដ្ឋ ចូលរួមទស្សនាការប្រណាំងទូកង នៅមាត់ទន្លេឲ្យបានច្រើកុះករ ឬ ទិញទំនិញតាមស្តង់តាំងពិពរ័ណ៍ទំនិញជាច្រើន នៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគុំជូននៅតាមសួនសាធារណៈផងដែរ។ លោក បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗ ប្រចាំឆ្នាំបែបនេះបាន។ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើសូមអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ ដើម្បីឲ្យប្រជា ពលរដ្ឋ និងទេសចរបរទេស មានឱកាសបានសប្បាយ រីករាយនៅក្នុងពិធីបុណ្យអុំទូក ទាំងនៅក្នុងរាជធានីភ្នំ ពេញ និងតាមបណ្តាខេត្តនានា៕




