ខ្មែរប៉ុស្ដិ៍ Close

ក្រសួងធនធានទឹក បញ្ជាក់ថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នឹងមានផ្ទៃមេឃស្រឡះល្អ ហើយគ្មានភ្លៀងធ្លាក់ទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 40
ក្រសួងធនធានទឹក បញ្ជាក់ថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នឹងមានផ្ទៃមេឃស្រឡះល្អ ហើយគ្មានភ្លៀងធ្លាក់ទេ ក្រសួងធនធានទឹក បញ្ជាក់ថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នឹងមានផ្ទៃមេឃស្រឡះល្អ ហើយគ្មានភ្លៀងធ្លាក់ទេ

ក្រសួងធនធានទឹក និងឧតុនិយម បាបញ្ជាក់ថា ក្នុងថ្ងៃបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ផ្ទៃមេឃមានសភាពស្រឡះល្អ មិនមានភ្លៀងធ្លាក់នោះឡើយ។ នេះបើតាម សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ចុះនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

អាកាសធាតុចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ មានស្ថានភាពដូចខាងក្រោម៖

  • ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩៖ ពេលព្រឹក-ថ្ងៃត្រង់-យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា២៤អង្សាសេ សីតុណ្ហភាពអតិបរមា ៣០អង្សាសេ ខ្យល់បក់ពីទិសឦសានមានល្បឿនពី២-៤m/s។
  • ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩៖ ពេលព្រឹក-ថ្ងៃត្រង់-យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា ២៣អង្សាសេ សីតុណ្ហភាពអតិបរមា ៣១អង្សាសេ ខ្យល់បក់ពីទិសឧត្តរមានល្បឿនពី ២-៤m/s។
  • ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩៖ ពេលព្រឹក-ថ្ងៃត្រង់-យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា ២២អង្សាសេ សីតុណ្ហភាពអតិបរមា ៣០អង្សាសេ ខ្យល់បក់ពីទិសឧត្តរមានល្បឿនពី ១-៣m/s។
  • ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩៖ ពេលព្រឹក-ថ្ងៃត្រង់-យប់ ផ្ទៃមេឃមានសភាពស្រឡះ សីតុណ្ហភាពអប្បបរមា ២១អង្សាសេ សីតុណ្ហភាពអតិបរមា ២៧អង្សាសេ ខ្យល់បក់ពីទិសឧត្តរមានល្បឿនពី ១-៣m/s៕

អត្ថបទទាក់ទង