ខ្មែរប៉ុស្ដិ៍ Close

មន្ត្រីជាន់ខ្ពស់​ក្រសួង​ធនធានទឹក បើក​កិច្ចប្រជុំ​ស្តីពី​ការធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធធារាសាស្ត្រ​

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 42
មន្ត្រីជាន់ខ្ពស់​ក្រសួង​ធនធានទឹក បើក​កិច្ចប្រជុំ​ស្តីពី​ការធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធធារាសាស្ត្រ​ មន្ត្រីជាន់ខ្ពស់​ក្រសួង​ធនធានទឹក បើក​កិច្ចប្រជុំ​ស្តីពី​ការធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធធារាសាស្ត្រ​

​ឯកឧត្តម ចាន់ ស៊ី​ណាត អនុរដ្ឋលេខាធិការ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​នាយក​គម្រោង​នៃ PMU-ADB and WB MOWRAM បាន​អញ្ជើញ​ដឹកនាំ​អង្គប្រជុំ​ជាមួយនឹង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​បើក​កិច្ចអភិវឌ្ឍន៍​លើ​វិស័យ​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃ​៧​រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​០៥ ខែមករា ឆ្នាំ​២០២១ ដោយ​ផ្តើមចេញពី​ការធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធធារាសាស្ត្រ​ចាប់ពី​តំបន់​បរសេដ្ឋ តំបន់​គងពិសី តំបន់​ថ្ពង តំបន់​ចាន់​ថ្នាល តំបន់​ខាងលើ​ក្រាំង​ដឺ​វ៉ា​យ តំបន់​រលាំង​ជ្រៃ ខេត្តកំពង់ស្ពឺ តំបន់​អម​លាំង ខេត្តកំពង់ឆ្នាំង តំបន់​ស្លាគូរ​ខេត្តកណ្តាល និង​តំបន់​ទន្លេបាទី ខេត្តតាកែវ ។​

​សូមបញ្ជាក់​ជូន​ថា តាម​ការដឹកនាំ​របស់​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយនឹង​ក្រសួង MEF បានធ្វើការ​អនុញាតឱ្យ ឯកឧត្តម​អនុរដ្ឋលេខាធិការ ចាន់ ស៊ី​ណាត បើក​កិច្ចសហការ​ជាមួយនឹង បណ្តាល​ដៃគូ​អភិវឌ្ឍន៍​ធំ​នានា ធ្វើការ​គ្រប់គ្រង​ទឹក ប្រើប្រាស់​ទឹក និង​បញ្ជា​ទឹក ដោយ​ធ្វើ​ទំនើបកម្ម​ដើម្បី​ដោះស្រាយ​បញ្ហា​ជំនន់ និង​គ្រោះរាំងស្ងួត​នៅក្នុង​តំបន់​បរសេដ្ឋ តំបន់​គងពិសី តំបន់​បាទី តំបន់​ស្លាគូ តំបន់​កណ្តាលស្ទឹង តំបន់​ច្បារមន តំបន់​ថ្ពង និង​តំបន់​អម​លាំង ក្នុង​បរិក្ខារ និង​ពេលវេលា ដែល​ប្រទេស​កម្ពុជា​ជា​ផ្នែក​មួយ បម្រែបម្រួល​អាកាសធាតុ នៃ​ពិភពលោក​ទាំងមូល ។​

​នៅក្នុង​កិច្ចប្រជុំ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ក្នុង​អង្គប្រជុំ​នោះ​មាន​៖ ១- មន្ត្រីជាន់ខ្ពស់​របស់ PMU-ADB and WB MOWRAM អញ្ជើញ​ពី​អង្គភាព​នានា​ចំណុះ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ជាច្រើនរូប​។ ២- Madam Kay Kanha Alexia និង​សហការី​ទាំងអស់ រួមទាំង​ព្រះសង្ឃ និង​ចំណុះជើងវត្ត​ជាច្រើនរូប តំណាងឱ្យ​បណ្តា​ប្រទេស​ដៃគូរ​អភិវឌ្ឍន៍​ធំ​នានា របស់​ពិភពលោក​។ ៣- ក្រុមទី​ប្រឹក្សា ADB, WB, and CFW ប្រចាំ​នៅក្នុង​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ប្រចាំ​នៅក្នុង​ក្រសួង MEF ជាច្រើនរូប ៕

អត្ថបទទាក់ទង