ខ្មែរប៉ុស្ដិ៍ Close

ប្រមុខរដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាម ប្តេជ្ញាបន្តរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដើម្បីធានាសន្តិភាព ស្ថិរភាពក្នុងការជំរុញកំណើននៃការអភិវឌ្ឍប្រទេសទាំងបី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 57
ប្រមុខរដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាម ប្តេជ្ញាបន្តរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដើម្បីធានាសន្តិភាព ស្ថិរភាពក្នុងការជំរុញកំណើននៃការអភិវឌ្ឍប្រទេសទាំងបី ប្រមុខរដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាម ប្តេជ្ញាបន្តរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដើម្បីធានាសន្តិភាព ស្ថិរភាពក្នុងការជំរុញកំណើននៃការអភិវឌ្ឍប្រទេសទាំងបី

នៅព្រឹកថ្ងៃទី០៣ ខែវិច្ជិកា ឆ្នាំ២០១៩ នៅមុនពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទទួលទានអាហារពេលព្រឹកជាមួយលោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ។

នៅក្នុងពិធីទទួលទានអាហារពេលព្រឹកការងារនោះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការរិតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងបី ពិសេសការរិះរកគ្រប់មធ្យោបាយក្នុងការជំរុញកិច្ចអភិវឌ្ឍសម្រាប់ប្រទេសទាំងបី ដែលក្នុងនោះភាគីទាំងបី បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើការបន្តរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដើម្បីធានាសន្តិភាព ស្ថិរភាពក្នុងការជំរុញកំណើននៃការអភិវឌ្ឍប្រទេសទាំងបីកម្ពុជា ឡាវ និងវៀតណាម។

នៅក្នុងជំនួបពិភាក្សាអាហារពេលព្រឹកការងារនោះដែរ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបី ក៏បានធ្វើការពិនិត្យរួមគ្នាការងារជាអាទិភាពមួយចំនួនសម្រាប់គម្រោងអាទិភាពនៃការអភិវឌ្ឍឲ្យមានការតភ្ជាប់និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ខាងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែទទួលបាននូវការលើកកម្ពស់និងមានជីវភាពកាន់តែប្រសើរឡើង៕

អត្ថបទទាក់ទង