ខ្មែរប៉ុស្ដិ៍ Close

លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានប្រគល់រង្វាន់ដល់ទូកដែលទទួលបានជ័យលាភីក្នុងការប្រណាំងនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 63
លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានប្រគល់រង្វាន់ដល់ទូកដែលទទួលបានជ័យលាភីក្នុងការប្រណាំងនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានប្រគល់រង្វាន់ដល់ទូកដែលទទួលបានជ័យលាភីក្នុងការប្រណាំងនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងសមាជិកព្រឹទ្ធសភា រដ្ឋសភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀង លោក លោកស្រី គណៈប្រតិភូយោធភូមិភាគទី៧ កងពលលេខ៥ កងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូខេត្តឡុងអានខេត្តតៃនិញ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រី ភ្ញៀវកិត្តិយស កីឡាករ កីឡាការិនីប្រណាំងទូកនឹង ប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

ឱកាសនោះ លោកស្រីឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រោមការ ដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យប្រទេសទទួលសុខសន្ដិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍរីកចម្រើនឈាន ឡើងលើគ្រប់វិស័យចំណែកជីវភាពរស់នៅរបស់ប្រជាជនទូទាំងប្រទេស កាន់តែល្អប្រសើរ ឡើងនិងមានសុភមង្គល និងមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រារព្ធពិធីបុណ្យជាតិ ប្រពៃណី និងបុណ្យសាសនាផ្សេងៗយ៉ាងសប្បាយរីករាយ និងទទួលបាន ឱកាសការងារយ៉ាងច្រើនកន្លែងនៅទូទាំងប្រទេសដោយឡែកនៅខេត្ត ស្វាយរៀង ក៏មានតំបន់សេដ្ឋកិច្ចពិសេសក្រុមហ៊ុនរោងចក្រសហគ្រាសចំនួន ១៩៧កន្លែងដែលស្រូប បាន កម្លាំងពលកម្មបានជិត ៨ម៉ឺននាក់ផងដែរ។

ការប្រណាំងទូកនេះ គឺជាការបន្ដមរតកនៃការផ្តួចផ្តើម គំនិតរបស់ នាយឧត្តមសេនីយ៍ ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិចាប់តាំងពីឆ្នាំ២០០៨មក ហើយបច្ចុប្បន្នពិធី នេះត្រូវបានរៀបចំឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ដោយមានការផ្តួចផ្តើម និងឧបត្ថម្ភពី នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសរួមជាមួយ អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រីជូនប្រជាពលរដ្ឋបានទស្សនាកម្សន្តនិងបង្ហាញឱ្យឃើញនូវការសាមគ្គីភាព ឯកភាពដ៏រឹងមាំ និងការរក្សាប្រពៃណីរបស់ប្រជាជនខ្មែរដែលមានតាំងពីយូរលង់មកហើ យ។

សូមជម្រាបជូនថា សម្រាប់ឆ្នាំ២០១៩នេះ ពិធីប្រណាំងទូកនៅខេត្តស្វាយរៀង មានទូកចូលរួមប្រណាំងមកពីបណ្តារាជធានី-ខេត្ត និងទូកក្នុងខេត្ត សរុបចំនួន៥៤គ្រឿង ក្នុងនោះប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិចំណុះ ២២នាក់មានចំនួន ៤៤គ្រឿង និងប្រភេទទូកក្ដារបីសន្លឹក ចំណុះ ៣នាក់ មានចំនួន ១០គ្រឿង និងមានកីឡាករសរុបចំនួន ១.២៨៣នាក់ (នារី ០៩នាក់) ជាលទ្ធផលទូកដែលទទួលបាននូវជ័យលាភី រួមមាន ៖ ប្រភេទទូកខ្នាតអន្តរជាតិក្នុងផែនទី១ ចំណាត់ថ្នាក់លេខ១បានទៅលើទូកឈ្មោះ ព្រះវិហារសែនជ័យបារមីភ្នំត្បែង របស់កងរាជអាវុធហត្ថខេត្តព្រះវិហារ ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ យុវជនស្វាយរៀង របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ ព្រះខ័នមានជ័យបារមីបូព៌ា របស់កងរាជអាវុធហត្ថខេត្តស្វាយរៀង ។ ក្នុងផែនទី២ ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ អធិរាជឥន្ទ្រីសែនជ័យបារមីដូនពេញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ គ្រុឌសែនជ័យបារមីព្រះនរាយណ៍ របស់កងរាជអាវុធហត្ថខេត្តកណ្ដាល និងចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ គ្រុឌមាសតេជោសែនជ័យ របស់កងរាជអាវុធហត្ថខេត្តសៀមរាប ។ ដោយឡែក ប្រភេទទូកក្ដារបីសន្លឹកផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើទូកឈ្មោះ អង្គារបុស្សមានជ័យ មកពីខេត្តបន្ទាយមានជ័យ ចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ ពេជកុមារសែនជ័យ របស់សមាគមទូកខេត្តកណ្ដាល និងចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ អធិរាជមហាទេព របស់កងរាជអាវុធហត្ថខេត្តកណ្ដាល ផ្នែកនារី ចំណាត់ថ្នាក់លេខ១ ទូកឈ្មោះ ប្រាំពីរមករាចិត្តតែមួយ របស់សមាគមទូកខេត្តកណ្ដាល និងចំណាត់ថ្នាក់លេខ២ ទូកឈ្មោះ នារីសែនជ័យបារមីពិធិ៍ព្រឹក្ស របស់មន្ទីរកិច្ចការនារីខេត្តស្វាយរៀង ។

សូមបញ្ជាក់ថា ប្រភេទទូកខ្នាតអន្តរជាតិទាំងពីរផែន ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ៣០លានរៀល លេខ២ ២០លានរៀល លេខ៣ ១០លានរៀល ប្រភេទទូកខ្នាតក្ដារបីសន្លឹក ចំណាត់ថ្នាក់លេខ១ ទទួលបានថវិកា ២លាន រៀល លេខ២ ១លាន ៥សែន រៀល និងលេខ៣ ១លានរៀល ។ ដោយឡែក ទូកដែលចូលរួមប្រណាំងទាំងអស់ ទាំងទូកទទួលបានជ័យលាភី និងទូកដែល មិនទទួលបានជ័យលាភី ក៏ទទួលបានថវិកាឧបត្ថម្ភបន្ថែមមួយចំនួនទៀតផងដែរ ៕

អត្ថបទទាក់ទង