ខ្មែរប៉ុស្ដិ៍ Close

វេទិកាសម្ព័ន្ធសង្គមស៉ីវិល ពិភាក្សាជាមួយតំណាងអង្គការ សមាគម សហជីព និងសហគមន៍ ក្នុងរាជធានីភ្នំពេញ សំដៅលើកកម្ពស់ និងបង្កើនកិច្ចសហការ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 37
វេទិកាសម្ព័ន្ធសង្គមស៉ីវិល ពិភាក្សាជាមួយតំណាងអង្គការ សមាគម សហជីព និងសហគមន៍ ក្នុងរាជធានីភ្នំពេញ សំដៅលើកកម្ពស់ និងបង្កើនកិច្ចសហការ វេទិកាសម្ព័ន្ធសង្គមស៉ីវិល ពិភាក្សាជាមួយតំណាងអង្គការ សមាគម សហជីព និងសហគមន៍ ក្នុងរាជធានីភ្នំពេញ សំដៅលើកកម្ពស់ និងបង្កើនកិច្ចសហការ

វេទិកាសម្ព័ន្ធសង្គមស៉ីវិល បានរៀបចំវេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៉ីវិល ជាមួយអង្គភាព សមាគម សហជីព និងសហគមន៍ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងរាជធានីភ្នំពេញ ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការរវាងអង្គការសង្គមស៉ីវិល និងរាជធានីភ្នំពេញ សម្ដៅសម្រេចបានករ្បខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា»។

ពិធីនេះត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ក្រោមអធិបតីភាព លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងមានការចូលរួមពី បណ្ដាតំណាង សមាជិក អង្គភាព សមាគម សហជីព និងសហគមន៍ នៅក្នុងរាជធានីភ្នំពេញ ជាច្រើនរូបទៀតផងដែរ។

វេទិកាសន្ទនានេះ ក៏បានបើកទូលាយឲ្យអង្គការសង្គមស៉ីវិល និងអាជ្ញាធរពាក់ព័ន្ធ បានជជែកពិភាក្សាដោយត្រង់ទៅត្រង់មក អំពីបញ្ហាប្រឈម និងសំណូមពរជាច្រើន ដែលអង្គការសង្គមស៊ីវិលបានជួបប្រទះ ក្នុងការអនុវត្តការងាររបស់ខ្លួននាពេលកន្លងមក ដើម្បីស្វែងរកដំណោះស្រាយ សមស្របជាមួយគ្នា។

សូមជម្រាបថា វេទិកាសម្ព័ន្ធសង្គមស៉ីវិល (វ.ស.ស) ដែលត្រូវបានបង្កើតដោយ រាជរដ្ឋាភិបាលក្នុងឆ្នាំ២០១៦ ក្នុងគោលបំណងប្រមូលផ្ដុំទស្សនៈយោបល់ ពីក្រុមជំនាញផ្សេងៗគ្នា ដែលបម្រើឲ្យប្រយោជន៍សាធារណៈ តាមគោលការណ៍ស្ម័គ្រចិត្ត និងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងសេរីភាពបញ្ចេញមតិ ក្នុងក្របខ័ណ្ឌច្បាប់៕

អត្ថបទទាក់ទង