ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈមិត្តអ្នក​អាន៖ ​ឧក្រិដ្ឋជន សម រង្ស៊ី ជាមនុស្សមុជ​មិន​ជ្រៅ ទៅមិន​ឆ្ងាយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 48
ទស្សនៈមិត្តអ្នក​អាន៖ ​ឧក្រិដ្ឋជន សម រង្ស៊ី ជាមនុស្សមុជ​មិន​ជ្រៅ ទៅមិន​ឆ្ងាយ ទស្សនៈមិត្តអ្នក​អាន៖ ​ឧក្រិដ្ឋជន សម រង្ស៊ី ជាមនុស្សមុជ​មិន​ជ្រៅ ទៅមិន​ឆ្ងាយ

ខណៈថ្ងៃកំណត់​នៃការ​វិល​ចូល​ស្រុក​នៅ​ថ្ងៃទី​៩វិច្ឆិកា កាន់​តែកៀកខិត​ជិត​ចូល​មក​ដល់ ឧក្រិដ្ឋជន​ សម រង្ស៊ី កាន់​តែ​ភ័យ​ស្លន់​ស្លោរមែន​ទែនហើយ ​ដោយ​សារ​តែ​អន្តរជាតិ​ដែល​ជា​ខ្នង​បង្អែក​ដ៏រឹង​មាំ​ក្នុង​ការ​តតាំ​ង​​នឹង​រដ្ឋាភិបាល​ភ្នំពេញ លែង​គាំ​ទ្រ​ខ្លួន​តទៅ​ទៀត។ ជាក់​ស្តែង​ឧក្រិដ្ឋជន សម រង្ស៊ី ត្រូវបាន​មហាសន្និ​បាត​​សហភាព​អន្តរសភា ​(IPU) លើក​ទី​១៤១ នៅ​ប្រទេស​ស៊ែរប៊ី បណ្តេញ​ចេញ​ពី​កិច្ច​ប្រជុំ​ដោយ​សារអំពើ​ទុច្ចរិត​របស់ឧក្រិដ្ឋជន​រូប​នេះ ​បន្លំ​ចុះ​ឈ្មោះ​ជាមួយ​អង្គការ​ Liberal International នៅលេខ​រៀង​ចុងក្រោយ​គេទី​៦៤ (R-Sam)។
ឧក្រិដ្ឋជន សម រង្ស៊ី ជាអ្នក​នយោបាយចាញ់​ចាស់​វស្សា​ម្នាក់​ដែល​មាន​គំនិត​ក្មេង​ខ្ចី មុជមិន​ជ្រៅ ទៅ​មិន​ឆ្ងាយ ពោលគឺ​គ្មាន​យុទ្ធ​សាស្ត្រ យុទ្ធ​វិធី​ ក្នុង​ការ​ដឹកនាំ​បក្ស​ឲ្យ​រីក​ចម្រើន​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ គណបក្ស​ដែល​បាន​បង្កើតឡើង​ដោយ​ឧក្រិដ្ឋ​ជន​រូបនេះ មិនដែល​មានជីវិតរស់​នៅ​​លើស​ពី​មួយ​អាណត្តិ​នៃការ​បោះ​ឆ្នោត​នោះ​ឡើយ ដែល​​មាន​ដូច​ជា គណបក្ស​ជាតិ​​ខ្មែរ គណបក្ស​សមរង្ស៊ី និង​ចុងក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​។

ឧក្រិដ្ឋជន​ សម រង្ស៊ី ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ​ផ្តល់​រហ័សនាម​ឲ្យ​ថា ជាអ្នកនយោបាយតែងនាំទុក្ខ​ និង​ទោស​ដល់​សកម្ម​ជន និង​អ្នក​គាំទ្រ។ ​អ្នកដែលស្មោះស័្មគ្រ និងនៅក្បែរគាត់តែងជួបប្រទះទុក្ខសោក និងក្តីវិនាសអន្ត​រាយដោយ​សារ​តែរូបគាត់ជាអ្នកបង្កើតឡើង។ អ្នកខ្លះស្លាប់ អ្នកខ្លះរងរបួស អ្នកខ្លះជាប់គុក អ្នកខ្លះត្រូវនិរាស ប្រាស់ព្រាត់ក្រុមគ្រួសារ និងស្រុកទេស ចំណែកអ្នកខ្លះទៀតធ្លាក់ខ្លួនក្រតោកយ៉ាក ដោយសារតែដើរតាមនយោបាយរបស់​ សម រង្ស៊ី។​ ​និយាយដោយ​ខ្លី សម រង្ស៊ី ត្រូវបានចាស់បូរាណហៅថា ជាប្រភេទមនុស្សចង្រៃ ​ដែលតែងនាំទុក្ខដល់អ្នកទាំងឡាយណាដែលសេពគប់ជាមួយ​ ដូចពាក្យចាស់បូរាណពោលថា សេពគប់មនុស្សល្អបានសុខ សេពគប់ជាមួយមនុស្សពាលនឹងទទួលក្តីវិនាស។​

ឧក្រិដ្ឋជន សម រង្ស៊ី ជាមនុស្សពូកែបង្ករឿង ហើយមិនទទួលខុសត្រូវខ្លួនឯង តែង​រុញសកម្មជន និង​អ្នក​គាំទ្រ​ឲ្យទទួលថ្មបាក់ជំនួស។ ក្នុងដំណើរជីវិតនយោបាយរបស់​ សម រង្ស៊ី ជាង ២០ឆ្នាំ​ចុងក្រោយ គឺមានតែការញុះញង់ បង្កកំហឹង និងជម្លោះ បន្ទាប់ពីកើតរឿងក៏រត់ចោលស្រុកបាត់ ហើយទុកឲ្យសកម្មជន និងអ្នកគាំទ្រទទួលថ្មបាក់ជំនួសខ្លួន។

បច្ចុប្បន្ននេះ​ទៀត​សោត ​សម រង្ស៊ី កំពុងនាំទុក្ខទោសដល់មន្ត្រីដែលនៅក្បែរខ្លួន និងសកម្មជនអ្នកគាំទ្រនៅក្នុងប្រទេសតាមរយៈការញុះ​ញង់ឲ្យពួកគេប្រព្រឹត្តខុសច្បាប់តាមផែនការរដ្ឋប្រហារដែលត្រូវប្រឈមមុខនឹងទោសទណ្ឌ​។ ​ផែនការរដ្ឋប្រហារដ៏អាក្រក់​នៅថ្ងៃទី៩ វិច្ឆិកា គឺជាឧទាហរណ៍ចុងក្រោយមួយ។ ប៉ុន្តែ ទីបំផុត នៅថ្ងៃទី៩ វិច្ឆិកា ខាងមុខនេះ សម រង្ស៊ី នឹងមិនមកស្រុកវិញដូចការប្រកាសនោះឡើយ។ ចំណែកអ្នកដែលជឿលង់តាមការឃោសនារបស់លោក សម រង្ស៊ី ក៏ទីបំផុតក៏ធ្លាក់ក្នុងអន្ទាក់លោក សម រង្ស៊ី មែន ហើយពួកគេមានតែការសោកស្តាយ ខកចិត្ត ដោយសារតែការទទួលទោសជំនួសលោក សម រង្ស៊ី តែប៉ុណ្ណោះ។

ដោយ​សារ​តែហេតុ​ផល​ខាង​លើនេះ​ហើយ ទើប​ធ្វើ​ឲ្យ​អ្នក​គាំទ្រ និង​សកម្ម​ជន ពិសេស​អ្នក​គាំទ្រ​នៅ​ឯបរទេស​លែង​មាន​ការ​ជឿ​ជាក់​លើ​ឧក្រិដ្ឋជន​រូប​នេះ ពួក​គេបាន​ដក​ខ្លួន​ថយ​ឆ្ងាយ​បន្តិច​ម្តងៗរហូត​ដល់​លែង​ចង់​ជួប​មុខជន​បោក​ប្រាស់​រូប​នេះតទៅ​ទៀត។ ជាក់​ស្តែង​រាល់​វេទិកា​ជួប​ជុំ​នានានៅបរទេស​ គេ​កត់​សម្គាល់​ឃើញថា ចំនួន​អ្នក​ចូល​រួម​មានការ​ថយ​ចុះ​ជា​លំដាប់៕

អត្ថបទទាក់ទង