ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាត្រូវបានផ្តល់ទំនុកចិត្តដោយសហគមន៍អន្តរជាតិឱ្យកាន់តួនាទីចំនួន ៣ ក្នុងឆាកអន្តរជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 113
កម្ពុជាត្រូវបានផ្តល់ទំនុកចិត្តដោយសហគមន៍អន្តរជាតិឱ្យកាន់តួនាទីចំនួន ៣ ក្នុងឆាកអន្តរជាតិ កម្ពុជាត្រូវបានផ្តល់ទំនុកចិត្តដោយសហគមន៍អន្តរជាតិឱ្យកាន់តួនាទីចំនួន ៣ ក្នុងឆាកអន្តរជាតិ

នៅក្នុងសារលិខិតអបអរសាទរក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាប្តេជ្ញាបន្តរួមចូលរួមចំណែកក្នុងការការពារសន្តិភាព ស្ថិរភាព និងសន្តិសុខពិភពលោកតាមរយៈការចូលរួមកិច្ចសហប្រតិបត្តិការរបស់យើង ជាមួយអង្គការសហប្រជាជាតិ ការប្រយុទ្ធដោះស្រាយការប្រឈមនានានៅលើសកលលោកតួយ៉ាងប្រឆាំងនឹងភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រែប្រួលអាកាសធាតុ ការជួញដូរគ្រឿងញៀននិងជំងឺឆ្លង។ល។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហាញមោទនភាពថា ដោយផ្តោតសារៈសំខាន់លើស្នាដៃ និងការរួមចំណែកទាំងអស់នេះ កម្ពុជាត្រូវបានផ្តល់ទំនុកចិត្តដោយសហគមន៍អន្តរជាតិឱ្យកាន់តួនាទីចំនួន៣ក្នុងឆាកអន្តរជាតិដូចជា៖ ទី១- គឺឋានៈជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០១៨-២០១៩ ទី២- គឺឋានៈជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ២០១៩ និងទី៣- គឺឋានៈជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ អាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២០ខាងមុខនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហាញជំនឿជាក់ថា តួនាទីទាំងនេះនឹងផ្តល់លទ្ធភាពកាន់តែច្រើនដល់កម្ពុជាក្នុងការចូលរួមចំណែកដល់បុព្វហេតុនៃការរក្សាសន្តិភាព និងលើកកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ៕

អត្ថបទទាក់ទង