ខ្មែរប៉ុស្ដិ៍ Close

លោក ​កឹម​ សុខា​ គ្មាន​វាសនា​បាន​នៅ​ក្រៅ​ឃុំ​ទេ​ តុលាការកំពូល សម្រេចឱ្យបន្តឃុំខ្លួន ៦ខែទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៣ ខែឧសភា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 55
លោក ​កឹម​ សុខា​ គ្មាន​វាសនា​បាន​នៅ​ក្រៅ​ឃុំ​ទេ​ តុលាការកំពូល សម្រេចឱ្យបន្តឃុំខ្លួន ៦ខែទៀត លោក ​កឹម​ សុខា​ គ្មាន​វាសនា​បាន​នៅ​ក្រៅ​ឃុំ​ទេ​ តុលាការកំពូល សម្រេចឱ្យបន្តឃុំខ្លួន ៦ខែទៀត

បន្ទាប់​ពី​បញ្ចប់​សវនាការ​ នៅ​ថ្ងៃទី​៧​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នេះ​ លោក​ឃឹម​ ប៉ុណ្ណ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ តុលាការ​កំពូល​ សម្រេច​តម្កល់​សាលដីកា ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ទុក​ជា​បាន​ការ​ដដែល​ ពោល​គឺ​បន្ត​ឃុំ​ខ្លួន​ជនត្រូវចោទ​រយៈពេល ​៦ខែ​បន្ត​ទៀត​។ នេះ​បើតាម​ការ​បញ្ជាក់​របស់ ​លោក​អគ្គ​ព្រះ​រាជ​អាជ្ញា​រង​ អ៊ុក​ គឹម​សិទ្ធិ​ និង​ ជា​អ្នក​នាំពាក្យ​តុលាការ​កំពូល​ ដែលថ្លែង​ប្រាប់​ Fresh News ក្រោយបញ្ចប់សវនាការ។

គួរ​បញ្ជាក់​ថា លោក កឹម សុខា ត្រូវបាន​ចោទ​ប្រកាន់​ពីបទ សន្ធិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា ៤៤៣នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​សន្ធិដ្ឋិភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​នឹង​ព្រះ​រាជាណាចក្រ​កម្ពុជា។ បទល្មើស​នេះ ត្រូវជាប់​ពន្ធនាគារ​ពី ១៥ឆ្នាំ​ដល់៣០​ឆ្នាំ​។

លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ​នៅ​ពាក់​កណ្តាល​អាធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ ក្រោយ​ឃាត់​ខ្លួន​ សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅឃុំ​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ​នៅថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧។

សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពីខែមីនា ឆ្នាំ២០១៨ បានចេញដីកាបន្តឃុំខ្លួន លោក កឹម សុខា រយៈពេល៦ខែទៀត ក្រោយពេលបញ្ចប់ការសួរនាំពេញមួយថ្ងៃ​នៅក្នុងពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ។

លោក ​លី សុផាណា ​អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​នាពេលកន្លងទៅ បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ តាម​សារ​អេឡិច​ត្រូនិច​ Telegram ​ថា ​ការសម្រេចពន្យារពេលឃុំខ្លួន លោក កឹម សុខា នេះគឺចៅក្រម​ស៊ើប​សួរ​យល់ថា ​ដោយសារមាន​ភាព​ចាំ​បាច់​៕

អត្ថបទទាក់ទង