រដ្ឋសភា បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យការសុំអនុម័តសេចក្ដីព្រាងច្បាប់ចំនួន៣
លោក ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យសំណើ សុំអនុម័តសេចក្ដីព្រាងច្បាប់ចំនួន៣។
សូមជម្រាបផងដែរថា របៀបវារៈកិច្ចប្រជុំរួមមាន៖
១-ការពិនិត្យសំណើសុំអនុម័តនូវសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
២-ការពិនិត្យសំណើសុំអនុម័តនូវសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិក នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពី ការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ។
៣-ការពិនិត្យសេចក្ដីព្រាងរបាយការណ៍ចន្លោះសម័យប្រជុំរដ្ឋ សភាលើកទី២ និងលើកទី៣ នីតិកាលទី៦៕