ខ្មែរប៉ុស្ដិ៍ Close

កម្លាំងនគរបាលកម្ពុជាត្រៀមលក្ខណៈជាស្រេចដើម្បីចាប់ខ្លួនជនក្បត់ជាតិសម រង្ស៉ី យកមកផ្ដន្ទាទោសតាមច្បាប់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកសារ 940
កម្លាំងនគរបាលកម្ពុជាត្រៀមលក្ខណៈជាស្រេចដើម្បីចាប់ខ្លួនជនក្បត់ជាតិសម រង្ស៉ី យកមកផ្ដន្ទាទោសតាមច្បាប់ កម្លាំងនគរបាលកម្ពុជាត្រៀមលក្ខណៈជាស្រេចដើម្បីចាប់ខ្លួនជនក្បត់ជាតិសម រង្ស៉ី យកមកផ្ដន្ទាទោសតាមច្បាប់

តាមរយៈសេចក្ដីថ្លែងការណ៍នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសថា កម្លាំងនគរបាលទូទាំងប្រទេស បានត្រៀមលក្ខណៈគ្រប់បែបយ៉ាងដើម្បីចាប់ខ្លួនទណ្ឌិត សម រង្ស៉ី ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។ ក្នុងសេចក្ដីថ្លែងការណ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រៀមលក្ខណៈសម្បត្តិគ្រប់បែបយ៉ាង សហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ធ្វើការចាប់ខ្លួនទណ្ឌិតក្បត់ជាតិរូបនេះមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ដើម្បីការពារបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសលើកស្ទួយការពារព្រះចេស្តា និងព្រះកិត្តិនាមដ៏ថ្លៃថ្លារបស់អង្គព្រះមហាក្សត្រ ជាគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង»

អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិ សម រង្ស៊ី ដែលបានប្រមាថយ៉ាងគឃ្លើនបំផុតចំពោះ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។

រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»

អត្ថបទទាក់ទង