ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការងារចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៉ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកសារ 652

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៊ី ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ ដែលជានិមិត្តរូបនៃប្រជាជាតិខ្មែរនិងត្រូវបានការពារដោយច្បាប់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាកចក្រកម្ពុជា។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះបានឱ្យដឹងថា ក្រសួងសូមធ្វើការអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពិសេសស្ថាប័នអយ្យការ និងតុលាការគ្រប់ជាន់ថ្នាក់ចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនក្បត់ជាតិ និងបំផ្លិចបំផ្លាញជាតិរូបនេះចំពោះទង្វើយ៉ាងគឃ្លើនដែលតែងតែប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតដល់អង្គព្រះមហាក្សត្រដែលព្រះអង្គកំពុងគង់ប្រថាប់ បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ៕