ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចេញអនុក្រឹត្យស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០១៩ ឯកសារ 43
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចេញអនុក្រឹត្យស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចេញអនុក្រឹត្យស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកអនុក្រឹត្យថ្មីមួយ ស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ។ នេះតាមអនុក្រឹត្យដែលទទួលបាននៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៩នេះ។

ការចេញអនុក្រឹត្យថ្មីនេះ មានគោលបំណងកំណត់បទប្បញ្ញត្តិពាក់ព័ន្ធនឹងការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ នៅក្នុងប្រទេសកម្ពុជា។
អនុក្រឹត្យនេះមានគោលដៅដូចតទៅ៖

  • ធានាឱ្យបានរឹងមាំនូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងផ្តល់ភាពងាយស្រួល លើការងារគ្រប់គ្រងយានជំនិះគ្រប់ប្រភេទ នៅកម្ពុជា។
  • ធានាធ្វើឱ្យការផ្តល់សេវាកម្មចុះបញ្ជី ផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខ សម្គាល់យានជំនិះបានឆាប់រហ័ស មានតម្លាភាព មានប្រសិទ្ធភាព និងធ្វើឱ្យមានភាពងាយស្រួលជូនប្រជាពលរដ្ឋ
  • កំណត់ និងផ្ដល់កម្មសិទ្ធិស្របច្បាប់ ជូនម្ចាស់យានជំនិះ
  • រួមចំណែកប្រមូលប្រាក់ពន្ធអាករ និងកម្រៃផ្សេងៗតាមបទប្បញ្ញត្តិជាធរមាន និងទប់ស្កាត់នូវអំពើរត់គេចពន្ធ និងការក្លែងបន្លំផ្សេងៗឱ្យមានប្រសិទ្ធភាព
  • បែងចែកច្បាស់លាស់ នូវប្រភេទផ្លាកលេខយានជំនិះ និងក្រុមម្ចាស់កម្មសិទ្ធិយានជំនិះ៕

សូមអានអនុក្រឹត្យទាំងស្រុងដូចខាងក្រោម៖