ខ្មែរប៉ុស្ដិ៍ Close

ពុំមានអ្នកលួចកាត់ដែកស្ពានប៉ាឡេនោះទេ រឿងនេះគឺពលរដ្ឋគ្រាន់តែទៅយកដែកសេសសល់ចេញពីការដ្ឋានប៉ុណ្ណោះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 54
ពុំមានអ្នកលួចកាត់ដែកស្ពានប៉ាឡេនោះទេ រឿងនេះគឺពលរដ្ឋគ្រាន់តែទៅយកដែកសេសសល់ចេញពីការដ្ឋានប៉ុណ្ណោះ ពុំមានអ្នកលួចកាត់ដែកស្ពានប៉ាឡេនោះទេ រឿងនេះគឺពលរដ្ឋគ្រាន់តែទៅយកដែកសេសសល់ចេញពីការដ្ឋានប៉ុណ្ណោះ

បន្ទាប់ពីចុះពិនិត្យល្អិតល្អន់ នៅលើស្ពានប៉ាឡេដែលជាកន្លែងកើតហេតុ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ រួចមក មន្រ្តីជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុន OCIC បានបញ្ជាក់យ៉ាងច្បាស់ថា ពុំមានអ្នកលួចកាត់ដែកក្រោមស្ពាន ឬដៃស្ពាន ដូចបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនលើកឡើងនោះទេ។ នេះបើតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ រាជធានីភ្នំពេញ បានថ្លែងប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ។

មន្រ្តីក្រសួងសាធារណការ និងតំណាងក្រុមហ៊ុន OCIC បានអះអាងថា ក្រោយចុះពិនិត្យឃើញថា មានករណីប្រជាពលរដ្ឋជិះទូកមកយកដែក ដែលសេសសល់ពីការសំអាតការដ្ឋាន និងដែកការពារសុវត្ថិភាពការដ្ឋាន ក្នុងពេលសាងសង់កន្លងមក ដែលការដ្ឋានកំពុងរុះរើសំអាតដឹកចេញប៉ុណ្ណោះ។ ចំពោះដែកប៉ាឡេតួស្ពានទាំងមូល គឺមិនមានការបាត់បង់ ឬប៉ះពាល់ដល់គ្រោងដែកសំណង់ស្ពានឡើយ។

មន្រ្តីក្រសួងសាធារណការ និងតំណាងក្រុមហ៊ុន OCIC ដែលសាងសង់ស្ពាននេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋ កុំមានការយល់ច្រឡំ ហើយអះអាងថា ស្ពាននេះគឺអាចធ្វើចរាចរឆ្លងកាត់ជាធម្មតាផងដែរ ៕

អត្ថបទទាក់ទង