ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្រ្តីឡាវ នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី១២-១៣ ខែកញ្ញា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 39
នាយករដ្ឋមន្រ្តីឡាវ នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី១២-១៣ ខែកញ្ញា នាយករដ្ឋមន្រ្តីឡាវ នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី១២-១៣ ខែកញ្ញា

តបតាមការអញ្ជើញ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ថង លូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១២-១៣ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃទស្សនកិច្ច ការងាររបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ នៅឡាវ ពីថ្ងៃទី៥-៦ ខែកញ្ញា បានឲ្យដឹងថា នៅមុនកិច្ចប្រជុំទ្វេភាគីជាមួយលោក សាលើមសៃ គុំម៉ាស៊ីត លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលជួបសម្តែងការគួរសមជាមួយលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ ដោយក្នុងឱកាសនោះ បានពាំនាំបណ្តាំសួរសុខទុក្ខពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។ ក្នុងឱកាសនោះលោក ថងលូន ស៊ីស៊ូលីត បានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងអរគុណចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ជំរុញការ ប្រាស្រ័យទាក់ទងល្អរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្រ្តីឡាវ បានបញ្ជាក់ថា លោកនឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១២-១៣ ខែកញ្ញា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ដោយឡែកក្នុងជំនួបរវាង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក សាលើមសៃ គុំម៉ាស៊ីត បានពិភាក្សាគ្នាយ៉ាង ល្អិតល្អន់ក្នុងបរិយាកាស ស្និទ្ធស្នាល ត្រង់ទៅត្រង់មក អំពីដំណោះស្រាយបញ្ហាព្រំដែនដែលនៅ សេសសល់ និងការលើក កម្ពស់កិច្ចសហប្រតិបតិ្តការរវាង ប្រទេសទាំងពីរ ។

រដ្ឋមន្រី្តការបរទេសទាំងពីរ បានឯកភាពធ្វើការសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ ដើម្បីធានាឲ្យទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្រី្តឡាវ នៅកម្ពុជានាពេលខាងមុខនេះប្រព្រឹត្តទៅដោយជោគជ័យ ដែលនឹងរួមចំណែកពង្រឹង និងពងី្រកទំនាក់ទំនង មិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា បម្រើផលប្រយោជន៍ របស់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា និងឡាវ៕

អត្ថបទទាក់ទង