ខ្មែរប៉ុស្ដិ៍ Close

គ.ជ.ប​ កម្ពុជា មាន​ដៃគូ​ជាស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ចំនួន ១១៤ មកពី ១០៦ប្រទេស

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 52
គ.ជ.ប​ កម្ពុជា មាន​ដៃគូ​ជាស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ចំនួន ១១៤ មកពី ១០៦ប្រទេស គ.ជ.ប​ កម្ពុជា មាន​ដៃគូ​ជាស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ចំនួន ១១៤ មកពី ១០៦ប្រទេស

គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជាត្រូវបានបញ្ចូលជាផ្លូវការ ជាសមាជិកពេញសិទ្ធិរបស់ A-WEB ក្នុងចំណោមសមាជិកសរុប១១៤ មកពី១០៦ប្រទេស។ នេះបើយោងតាមការបញ្ជាក់របស់លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ​.ប ក្នុងសន្និសីទសារព័ត៌មាន នៅ​អា​កាស​​យាន​ដ្ឋាន​អន្តរជាតិភ្នំពេញ បន្ទាប់ពីលោកបានដឹកនាំគណៈប្រតិភូ វិលត្រលប់មកពីចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី៤ របស់សមាគម A-WEB ដែលរៀបចំឡើងនៅប្រទេសឥណ្ឌា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩នេះ។

លោកបានបញ្ជាក់បន្ថែមថា សមាជិកថ្មីរបស់ A-WEB ទាំង ៧ រួមមាន គ.ជ.ប នៃកម្ពុជា អ៊ុយក្រែន ឥណ្ឌូណេស៊ី អាហ្វហ្គានីស្ថាន មូរីស សមាគមអាជ្ញាធររៀបចំការបោះឆ្នោតអាស៊ីដែលហៅកាត់ថា AAEA និងប្រទេសសេរ៉ាឡេអ៊ន ត្រូវបានទទួលស្គាល់នៅក្នុងមហាសន្និបាតលើកទី៤ របស់ A-WEB ដែលគណៈកម្មាធិការបោះឆ្នោតឥណ្ឌាជាម្ចាស់ផ្ទះ និងមានអាណត្តិ ២ឆ្នាំបន្តវេនពីប្រធានដែលចប់អាណត្តិ គឺស្ថាប័នរៀបចំការបោះឆ្នោតនៃប្រទេសរូម៉ានី។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា មានដៃគូជាស្ថាប័នរៀបចំការបោះឆ្នោតចំនួន ១១៤ មកពី ១០៦ប្រទេស ក្នុងពិភពលោក ដែលប្រទេសទាំងនេះ អាចចូលរួមក្នុងក្របខ័ណ្ឌ A-WEB ដើម្បីសង្កេតមើលការបោះឆ្នោតនៅក្នុងប្រទេសជាសមាជិករបស់ A-WEB និងជាសាក្សីនៃការបោះឆ្នោតមួយដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ឈរលើស្មារតីនៃលទ្ធិប្រជាធិប-តេយ្យសេរី ពហុបក្ស។

ចំពោះព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

អត្ថបទទាក់ទង