គ.ជ.ប ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩ (មានបញ្ជីផ្លូវការ)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាខណ្ឌអាណត្តិទី៣ឆ្នាំ២០១៩។នេះបើតាមសេចក្តីសម្រេចរបស់គ.ជ.បដែលទទួលបាននៅថ្ងៃទី០៨ខែមិថុនាឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិអាណត្តិទី៣បានធ្វើឡើងកាលពីថ្ងៃអាទិត្យទី២៦ខែឧសភាឆ្នាំ២០១៩។ការបោះឆ្នោតនេះមានគណបក្សនយោបាយចំនួន៧ចូលរួមប្រកួតប្រជែងក្នុងនោះមាន៖គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សឆន្ទៈខ្មែរនិងគណបក្សយុវជនកម្ពុជា។
អាសនៈក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌអាណត្តិទី៣ឆ្នាំ២០១៩នេះមានចំនួនសរុប៤,១១៤អាសនៈក្នុងនោះអាសនៈក្រុមប្រឹក្សារាជធានី/ខេត្តមានចំនួន៥៥៩អាសនៈនិងអាសនៈក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌមានចំនួន៣,៥៥៥អាសនៈ។អង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែងដែលមានចំនួនសរុប១១,៥៧២នាក់៕
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់គ.ជ.ប៖