ខ្មែរប៉ុស្ដិ៍ Close

នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ២គ្រឿង ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 49
នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ២គ្រឿង ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ២គ្រឿង ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ នាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ២គ្រឿង បានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដោយមានការទទួលស្វាគមន៍ពីនាយនាវី នាយនាវីរង មូលដ្ឋានសមុទ្រ នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដឹកនាំដោយលោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជា ការរងមូលដ្ឋានសមុទ្រ ។

នាវាកងទ័ពជើងទឹកឥណ្ឌាទាំង ២គ្រឿង ឈ្មោះ INS KILTAN ជាប្រភេទ នាវាប្រឆាំងនាវាមុជទឹក និងនាវាឈ្មោះ INS SAHYADRI (F49) ជាប្រភេទនាវាចម្បាំង មីស៊ីល បានចូលសុំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចសុច្ឆន្ទៈនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ គិតពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩ ។
នាវាទី១ លក្ខណៈបច្ចេកទេសរបស់នាវា INS KILTAN
– មានបណ្តោយ១១០ម៉ែត្រ -ទទឹង ១២.៨ម៉ែត្រ -ជំរៅទឹក ៧ម៉ែត្រ – ទម្ងន់ផ្ទុក ៣.១៥០តោន -មានល្បឿន (46 km/h) – មានកម្លាំងចំណុះ ក្នុងនោះ (មន្ត្រី ៣០នាក់, និងនាវិក ២៥០នាក់) ។
នាវាទី២ លក្ខណៈបច្ចេកទេសរបស់នាវា INS SAHYADRI (F49)
– មានបណ្តោយ ១៤៣ម៉ែត្រ – ទទឹង ១៣ម៉ែត្រ -ជម្រៅទឹក ៧ម៉ែត្រ – ទម្ងន់ផ្ទុក ៦.២០០តោន -ល្បឿន (59km/h) – កម្លាំងចំណុះ (មន្ត្រី ៤០នាក់ និងនាវិក ៣៥០នាក់) ។

លោក រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្រ មានមតិស្វាគមន៍ដោយគូសបញ្ជាក់ថា ជាមោទនៈភាពដែលនាវាកងទ័ព ជើងទឹកឥណ្ឌាចំនួន ២គ្រឿង បានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ច រឹត ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរកម្ពុជា ឥណ្ឌា និងមានកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ។ ដំណើរទស្សនកិច្ចនាពេលនេះ ផ្តោតសំខាន់ទៅ លើការការពារដែនសមុទ្ររវាងកងទ័ពកម្ពុជា និងឥណ្ឌា រួមចំណែកការពារសន្តិសុខ នៃប្រទេសទាំងពីរ និងពិភពលោកផងដែរ ។ សូមរម្លឹកថា កាលពីខែមីនា ដើមឆ្នាំ២០១៩ ក៏មាននាវាកងទ័ពជើងទឹកឥណ្ឌាមួយគ្រឿង INS KADMATT (P-29) ជាប្រភេទនាវាប្រឆាំងនឹងនាវាមុជទឹក បានចូលចតធ្វើទស្សនៈកិច្ចនៅខេត្ដព្រះសីហនុ ប្រកបដោយសុវត្ថិភាព ៕

អត្ថបទទាក់ទង