ខ្មែរប៉ុស្ដិ៍ Close

លោក គួច ចំរើន ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពប្រព័ន្ធអូរ ប្រឡាយលូនានាក្នុងតំបន់សាស្រ្តសង្កាត់លេខ៤

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 54
លោក គួច ចំរើន ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពប្រព័ន្ធអូរ  ប្រឡាយលូនានាក្នុងតំបន់សាស្រ្តសង្កាត់លេខ៤ លោក គួច ចំរើន ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពប្រព័ន្ធអូរ ប្រឡាយលូនានាក្នុងតំបន់សាស្រ្តសង្កាត់លេខ៤

នៅថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៩ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញនៃមន្ទីរអង្គភាពពាក់ព័ន្ធ ចុះពិនិត្យប្រពន្ធលូ អូរ ប្រឡាយ រំដោះទឹកភ្លៀង នៅក្នុងភូមិ២ និងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ក្នុងឱកាសចុះពិនិត្យស្ថានភាពភូមិសាស្ត្រលូរំដោះទឹកនៅក្នុងភូមិ ២ និងភូមិ៣ សង្កាត់៤ ក្រុងព្រះ សីហនុ លោក គួច ចំរើន បានណែនាំដល់មន្ត្រីជំនាញ ពិនិត្យមើលប្លង់ប្រព័ន្ធនិងចំណីផ្លូវ ។ ដោយសារតែប្រព័ន្ធលូចាស់មានទំហំតូច មិនអាចរំដោះទឹកបានទាន់ពេល ត្រូវដាក់ជំនួសនូវប្រព័ន្ធលូ ដែលមានមុខកាត់ធំជាងមុន ដើម្បីឱ្យទឹកហូរបានលឿន ក្នុងការជួយសម្រួលការលិចលង់នៅពេលភ្លៀង បានទាន់ពេលវេលា ។

ទន្ទឹមនោះផងដែរ លោកអភិបាលខេត្ត ក៍បានមានប្រសាសន៍ទៅកាន់ បងប្អូនប្រជាពលរដ្ឋ សូមមានការយោគយល់ ព្រោះការចុះមកពិនិត្យប្រពន័អូរ ប្រឡាយនេះ គឺដើម្បីជួយសម្រួលដល់ការលិចលង់ដោយសារជំនន់ទឹកភ្លៀងនាពេលបច្ចុប្បន្ន ស្របពេលដែលខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងលឿន ប្រព័ន្ធលូ អូរ ប្រឡាយទឹកហូរមិនទាន់តាមតម្រូវការ ហើយប្រព័ន្ធលូខ្លះត្រូវដីហូរចូលពេញ ។

ម្យ៉ាងវិញទៀតតំបន់មួយចំនួនជាដីរងទឹកភ្លៀង ត្រូវបានប្រែក្លាយជាអាគារពាណិជ្ជកម្ម សណ្ឋាគារ កាស៊ី ណូ ផ្ទះសំណាក់ ។ល។ ធ្វើឱ្យនៅពេលភ្លៀងម្តងៗ ត្រូវជន់លិចផ្ទះប្រជាពលរដ្ឋ នៅតាមតំបន់ទំនាបមួយចំនួន ៕

អត្ថបទទាក់ទង