ខ្មែរប៉ុស្ដិ៍ Close

នាយឧត្តមសេនីយ៍ វង្ស ពិសេន ដាក់បទបញ្ជាឲ្យកងទ័ពទាំងអស់ការពារសន្តិភាព និងកំចាត់ជនក្បត់ជាតិដឹកនាំបដិវត្តន៍ពណ៌នៅកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 15
នាយឧត្តមសេនីយ៍ វង្ស ពិសេន ដាក់បទបញ្ជាឲ្យកងទ័ពទាំងអស់ការពារសន្តិភាព និងកំចាត់ជនក្បត់ជាតិដឹកនាំបដិវត្តន៍ពណ៌នៅកម្ពុជា នាយឧត្តមសេនីយ៍ វង្ស ពិសេន ដាក់បទបញ្ជាឲ្យកងទ័ពទាំងអស់ការពារសន្តិភាព និងកំចាត់ជនក្បត់ជាតិដឹកនាំបដិវត្តន៍ពណ៌នៅកម្ពុជា

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានដាក់បទបញ្ជាដល់កងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី ត្រូវការពារឱ្យបានសន្តិភាព មិនអាចឱ្យជនក្បត់ណាមួយ មកប្រើប្រាស់រូបភាពបដិវត្តន៍ពណ៌ ប៉ះពាល់ដល់ការអភិវឌ្ឍ និងការរស់នៅសុខសាន្តរបស់ប្រជាជន ដែលកំពុងមានបានបច្ចុប្បន្ន។

ការណែនាំរបស់នាយឧត្តមសេនីយ៍យ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសអញ្ជើញ ចុះក្ដាប់សភាពការណ៍ទូទៅ និងសកម្មភាពរបស់កងយោធពលខេមរភូមិន្ទ នៅក្នុងកងពលធំលេខ២ និងលេខ៣ នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានកោតសរសើរដល់ការយកចិត្តទុកដាក់ ថ្នាក់ដឹកនាំកងពល ដែលមានការទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចការពារបូរណភាពទឹកដីបានល្អ។

នាយឧត្តសេនីយ៍ ក៏បានណែនាំឲ្យកងយោធពលខេមរភូមិន្ទ ចូលរួមក្នុងការងារជួយសង្គ្រោះនូវបញ្ហាទឹកជំនន់ ទៅលើអាយុជីវិត ក៏ដូចជាមធ្យោបាយ និងសម្ភាររបស់ប្រជាពលរដ្ឋ ៕

អត្ថបទទាក់ទង