លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា អញ្ជើញទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី
នៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវការជូនលោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោកស្រី Siti Hasmah Mohamad Ali នៅក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរដ្ឋាភិបាលប្រទេសម៉ាឡេស៊ី និងមន្ត្រីអង្គទូតនានាជា ច្រើនទៀតប្រចាំកម្ពុជាផងដែរ៕